Khmer Dictionary: សូរ
Chuon Nath's Khmer-Khmer Dictionary
-
សូរ
( ន.នាមសព្ទ )
[សូ]
( បា. ឬ សំ. ក្ល.None )
(ស្វរ “សព្ទ, សំឡេង; ផ្លាស់ជើង វ (្វ) ក្រោមតួ ស ជាស្រៈ ូ > សូ; បា. សរ”) សព្ទ, សំឡេង; សំឡេងលាន់ឮ : សូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ ។
- សូរសព្ទ សូរសំឡេងឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ ៨ ហៅថា អដ្ឋង្គុបតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះស្រឡំស្មើៗ; ២-ស្រទន់ពីរោះ; ៣-ឲ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤-គួរឲ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥-ក្បោះក្បាយមិនស្អកស្អា; ៦-មានសូរនិគ្គហិតមូលក្រឡង់; ៧-មានសូរជ្រៅក្នុងទ្រូង; ៨-ក្រាងក្រអៅ ។
- សូរសៀង (ល. ស្យង, ស. សើ្យង, អ. ថ. ស៎ៀង “សំឡេង”) សូរសំឡេងឬសំឡេងភ្លៀងក្លា; (រ. ស.) : ព្រះសូរសៀង ។
-
សូរ
( គុ.គុនសព្ទ )
[--រ៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝូរ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាចហាន, ដែលមានចិត្តមុត, មោះមុត ។ ន. អ្នកក្លៀវក្លា, អ្នកអង់អាច,... អ្នកចម្បាំង ។ (សំ. សូរ) ព្រះអាទិត្យ ។
- សូរចិត្ត ចិត្តក្លាហាន ។
- សូរបុរស បុរសក្លៀវក្លា; អ្នកចម្បាំង ។
- សូរពាក្យ ឬ - --វាក្យ សម្ដីក្លៀវក្លា, សម្ដីក្អេងក្អាង; សម្ដីអ្នកក្លៀវក្លា ។
- សូរភាព ភាពក្លៀវក្លា, សេចក្ដីអង់អាច ។
- សូរយុទ្ធ ចម្បាំងក្លាខ្លាំង ។
- សូរសីហនាទ សីហនាទដ៏ក្លៀវក្លា ។ ព. ប្រ. សព្ទបន្លឺឬកម្ទរឡើងដូចជាសម្រែកសីហៈក្លៀវក្លា : ព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ (--សូរ៉ៈ--) សំបុត្រប្រកាសរបស់ក្សត្រិយ៍ទ្រង់រាជ្យ ចេញឲ្យសាធារណជនដឹងគ្រប់គ្នា ។
- សូរសៀង (ស. សើ្យង អ. ថ. ស៎ៀង “សំឡេង”) សំឡេងក្លៀវក្លា; (រ. ស.) : ព្រះសូរសៀង ។
- សូរសេនា សេនាចិត្តមុត ។ល។
Headley's Khmer-English Dictionary
-
សូរ
( n )
[soo, sooraʔ-]
noise, sound; voice
-
សូរ
( adj )
[soo, sooraʔ-]
to be bold, daring, courageous; capable.
-
សូរ
( n )
[soo, sooraʔ-]
soldier, brave man, hero; capable man
-
សូរ
( n )
[soo, sooraʔ-]
sun
-
សូរង
( n )
[suurɑɑŋ]
neck
-
សូរេច
( v )
[soorac]
to finish, conclude, terminate completely.
-
សូរេច
( adj )
[soorac]
to be finished
-
សូរ្យ
( n )
[sooryaʔ, soo]
sun ; Surya (Indian sun god)