Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សួយ

Chuon Nath's Khmer-Khmer Dictionary
  1. សួយ ( ន.នាមសព្ទ )
    អាករ, មុខ​អាករ; ពន្ធ​ខ្លួន; ពន្ធ​ដែល​ត្រូវ​ហូត​យក​ក្នុង​ទី​តំបន់​មួយ​ៗ, មុខ​គយ, មុខ​ភាស៊ី ។
    - សួយ​រៃ អាករ​ដែល​រៃ​គ្នា​យក​ទៅ​ជូន​ឥស្សរ​ជន (ក្នុង​សម័យ​បុរាណ) ។
    - សួយសារ​អាករ អាករ​ដែល​នាំ​ឡើង​មាន​សំបុត្រ​ជា​ផ្លូវ​រាជការ​អម​ផង ។
    - ស្រុក​សួយ (ព. បុ.) ស្រុក​ដែល​ត្រូវ​នាំ​សួយ​មក​ឡើង, ស្រុក​ចំណុះ ។
    - ឡើង​សួយ (ព. បុ.) នាំ​អាករ​ឡើង តាម​កាល​កំណត់ ។
    - ឲ្យ​សួយ (ព. ប្រ.) លះ​ឬ​ប្រគល់​ខ្លួន​ឲ្យ​តាម​តែ​គេ​ត្រូវ​ការ ។
Headley's Khmer-English Dictionary
  1. សួយ ( n ) [suəy]
    tribute-money; rent, tax, duty, assessment; requisitions


Prohok Solutions @2017 : Learn Khmer | Khmer Calendar