Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សួស្តិ៍

Chuon Nath's Khmer-Khmer Dictionary
  1. សួស្តិ៍ ( ន.នាមសព្ទ ) [សួស]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សួស្ដី) ពាក្យ​សម្រាប់​ប្រើ​តាម​ប្រពៃណី​ក្នុង​ពិធី​មង្គល​ការ នៅ​វេលា​ដែល​កូន​ប្រុស​ស្រី​កំពុង​ក្រាប​សំពះ​ផ្ទឹម​គ្នា ជា​ទី​បញ្ចប់​កិច្ច​មង្គល​ការ ជា​ពាក្យ​ដែល​អ្នក​រាំ​ហូត​ដាវ​ស្រែក​សួរ​អ្នក​ទាំងអស់​គ្នា​ក្នុង​ទី​ប្រជុំ​ជន​ថា ជ័យ​ហោង ? (មង្គល​ការ​នេះ​ប្រកប​ដោយ​ជោគ​ជ័យ​ហើយ​ឬ ?), អ្នក​ចាស់​ទុំ​ឆ្លើយ​ព្រម​គ្នា​ថា ជ័យ!, អ្នក​រាំ​សួរ​ទៀត​ថា សួស្តិ៍​ហោង ? (មង្គល​ការ​នេះ​ប្រកប​ដោយ​សិរី​សួស្ដី​ហើយ​ឬ ?), គេ​ឆ្លើយ​ថា សួស្តិ៍ !, អ្នក​រាំ​សួរ​បញ្ជាក់​ទៀត​ថា យក​អ្វី​ជា​បន្ទាល់ ?, គេ​ឆ្លើយ​ថា យក​ហ៊ោ !, អ្នក​ទាំងអស់​គ្នា​ក៏​តាំង​ស្រែក​ហ៊ោ​ក្រេវ​ព្រម​គ្នា​ឡើង... (មើល​ពាក្យ ជ័យ ផង) ។ ពាក្យ​ផ្តើម​ក្នុង​ការ​សូត្រ​មន្ត​អាគម​ស្ដោះ​ព្រួស​ជំងឺ​ផ្សេង​ៗ : ឩមៈ ប្រសិទ្ធិ​សួស្តិ៍ ! ... ទើប​គ្រូ​ប្រើ​អញ... ។
Headley's Khmer-English Dictionary
  1. សួស្តិ៍ ( n ) [suəh]
    prosperity.
  2. សួស្តិ៍ ( i ) [suəh]
    response to the question សួស្តិ៍ហោង ? which is posed by a sword dancer at the end of a Cambodian wedding ceremony; it means something like, `Hasn't it been a glorious ceremony?' សួស្តិ៍ is the affirmative answer


Prohok Solutions @2017 : Learn Khmer | Khmer Calendar