Khmer Dictionary: សំស្ក្រឹត
Chuon Nath's Khmer-Khmer Dictionary
-
សំស្ក្រឹត
( ន.នាមសព្ទ )
[ស័ង-ស្ក្រិត ឬ ត. ទ. ស្រ. ស័ង-សៈក្រិត ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(បា.) (សំស្ក្ឫត “ពាក្យសម្រិតសម្រាំង, ភាសាសម្រាំង”, ឫ> រឹ; សក្កដ) ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្រ្កឹតក្លាយជាមតភាសា (ភាសាស្លាប់) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ (ប្រើខ្លះបន្តិចបន្តួច), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់ : ភាសាសំស្រ្កឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសារបៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្រ្កឹតស្ទើរតែទាំងអស់ (ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ) ។
Headley's Khmer-English Dictionary