Khmer Dictionary: ស្ថាន
Chuon Nath's Khmer-Khmer Dictionary
-
ស្ថាន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឋាន) ឋាន ។
- ដោយស្ថាន ដោយកន្លែង, ដោយឡែក : រឿងនេះត្រូវលើកទុកដោយស្ថានសិន ។
- ស្ថានការណ៍ ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ : ស្ថានការណ៍របស់ស្រុកទេស, ចាំស្ដាប់មើលស្ថានការណ៍ សកលលោក ។
- ស្ថានទោស ថ្នាក់ទោស, កម្រិតទោស ។
- ស្ថានបាល (--ន៉ៈ--) អ្នកចាំទី, ឆ្មាំទី; អ្នកចាំប៉ែក ។
- ស្ថានភាព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ថានការណ៍) ។
- ស្ថានសួគ៌ ឋានសួគ៌ ។ល។
Headley's Khmer-English Dictionary
-
ស្ថាន
( n )
[stʰaan, satʰaan, tʰaan]
location, place; station; public square, marketplace
-
ស្ថាន
( n )
[stʰaan, satʰaan, tʰaan]
position, situation; degree, level
-
ស្ថាន
( n )
[stʰaan, satʰaan, tʰaan]
institution; bureau; organization