Khmer Dictionary: ស្នេហា
Chuon Nath's Khmer-Khmer Dictionary
-
ស្នេហា
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ស្នែហា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ស្នេហ; សិនេហ ឬ ជា ស្នេហ ដូច សំ. ដែរ) សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ : ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព. ពុ. ថា : ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្មជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្នេហ៍ ១ កិ. និង ស្នេហ៍ ២ ន. ទៀតផង) ។ (ច្រើនប្រើក្នុងកាព្យ) : ហៃមាសស្នេហា ក្រែងបានផ្តាំថា ឲ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក- ហើយឲ្យទៅណា ? ... ។ ប្រលោមលោកស្នេហា (មើលក្នុងពាក្យ ប្រលោមលោក) ។ល។
Headley's Khmer-English Dictionary
-
ស្នេហា
( v )
[snaehaa]
to love, like
Eg. នេះមកពីក្នុងប្រទេសយើង សម្បូរទៅដោយអ្នកស្នេហាសិល្ប៉ភាពយន្តវីដេអូ ...។: This is because there are plenty of people in our country who like the video arts .... -
ស្នេហា
( n )
[snaehaa]
love, affection; (love) affair.