Khmer Dictionary: ស្រកា
Chuon Nath's Khmer-Khmer Dictionary
-
ស្រកា
( ន.នាមសព្ទ )
សំបកឬបន្ទះតូចៗ ស្ដើងៗ ខ្លីៗ ដែលស្រោបជាប់ពីក្រៅស្បែកត្រីពួកខ្លះឬពស់ជាដើម : ស្រកាត្រី, ស្រកាពស់ ។
- ស្រកាពង្រូល ស្រកាសត្វពង្រូល (ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់) ។
- ត្រីស្រកា ត្រីដែលមានស្រកា ។
- បែកស្រកា ប្រេះស្បែកបន្តិចៗជាក្រឡាៗ : ត្រូវខ្យល់ខែកត្តិកបែកស្រកាព្រោង, ស្គមបែកស្រកា ។
-
ស្រកា
( កិ.កិរិយាសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ច្រាស់យកស្រកាត្រីចេញ : យកត្រីទៅស្រកាឲ្យហើយទៅ ! (គួរនិយាយថា យកត្រីទៅច្រាស់ស្រកាឲ្យហើយទៅ !) ។
Headley's Khmer-English Dictionary
-
ស្រកា
( n )
[srɑkaa]
scales (of fish, reptiles, etc.)
-
ស្រកា
( v )
[srɑkaa]
to scale, remove scales
-
ស្រកាក
( adj )
[srɑkaak]
to be dirty, sloppy, soiled; crooked, impure, obscene; rough (surfaced).
-
ស្រកាក
( adv )
[srɑkaak]
sloppily, in a messy / slipshod manner
-
ស្រកាក
( adj )
[srɑkaak]
to be unfinished; to start s.t but not finish it
Eg. ខ្លួនឯងស្រកាកមិនគិត គិតតែទូន្មានប្រដៅ គេឲ្យកាន់សីល: He doesn't follow the Five Precepts, but he advises others to.