Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្វាយ

Chuon Nath's Khmer-Khmer Dictionary
  1. ស្វាយ ( ន.នាមសព្ទ )
    ឈើ​ដំណាំ​ដើម​ធំ ផ្លែ​កាល​នៅ​ខ្ចី​ឬ​ចាស់​ច្រើន​តែ​ជូរ លុះ​ដល់​ទុំ​ច្រើន​តែ​ផ្អែម សម្រាប់​ប្រើ​បរិភោគ​បាន​តាម​ការ, មាន​ច្រើន​ប្រភេទ​ស្ទើរ​រាប់​ឈ្មោះ​ពុំ​អស់ : ស្វាយ​កែវ, ស្វាយ​ក្បាល​ដំរី, ស្វាយ​ខ្ទិះ, ស្វាយ​ចេក, ស្វាយ​ទុរេន, ស្វាយ​ពង​ត្រង, ស្វាយ​ពុំសែន, ស្វាយ​មាស, ស្វាយ​មីង, ស្វាយ​ស ។ល។
  2. ស្វាយ ( គុ.គុនសព្ទ )
    ដែល​មាន​ព័ណ៌​ដូច​សម្បុរ​សាច់​ដើម​លំចង់ ឬ​ដូច​សម្បុរ​គ្រាប់​មាក់ប្រាង​ខ្ចី : ព័ណ៌​ស្វាយ, ល័ក្ត​ស្វាយ ។
    - ស្វាយ​បបូរ​មាត់ បបូរ​មាត់​ឡើង​សម្បុរ​ស្ទើរ​ស្វាយ ។
    - ភ័យ​ស្វាយ​មុខ ភ័យ​ខ្លាំង​ឡើង​ទឹក​មុខ​ខ្មៅ​ស្វាយ ។
  3. ស្វាយ ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​ឆ្លង កើត​អំពី​ការ​ដោយ​រួម​បវេណី​នៃ​បុរស​ស្ត្រី : កើត​ស្វាយ ។ រោគ​ស្វាយ​មាន ២ យ៉ាង​គឺ ស្វាយ​ក្រាប់ ស្វាយ​ដែល​ក្រាប់​នៅ​តែ​ខាង​ក្នុង​មិន​បែក​ចេញ​មក​ក្រៅ; ស្វាយ​បែក ស្វាយ​ដែល​បែក​ចេញ​ជា​ដំបៅ ។
Headley's Khmer-English Dictionary
  1. ស្វាយ ( n ) [svaay]
    mango (Mangifera indica)
  2. ស្វាយ [svaay]
  3. ស្វាយ ( n ) [svaay]
    syphilis
  4. ស្វាយ ( n ) [svaay]
    stock of a gun

    Reference: ស្វាយកាំភ្លើង
  5. ស្វាយរៀង ( n ) [svaay rieŋ]
    Svay Rieng (province in eastern Cambodia)


Prohok Solutions @2017 : Learn Khmer | Khmer Calendar