Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហិមាល័យ

Chuon Nath's Khmer-Khmer Dictionary
  1. ហិមាល័យ ( ន.នាមសព្ទ ) [ហិ-ម៉ាល៉ៃ ឬ--ល៉ៈយ៉ា] or ហិមាលយា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ហិម “ទឹក​សន្សើម” + អាលយ “លំនៅ” = លំនៅ​នៃ​ទឹក​សន្សើម) ឈ្មោះ​ដង​ភ្នំ​ច្រើន​សង្កាត់​ជាប់​ត​ៗ​គ្នា រាំង​ព្រំ​ដែន​ប្រទេស​ឥណ្ឌា​ពី​ទិស​ខាង​កើត​ទៅ​ទិស​ពាយ័ព្យ នៅ​ក្នុង​ចន្លោះ​នៃ​ក្បាល​ទន្លេ​ព្រហ្ម​បុត្រ​និង​ទន្លេ​ឥណ្ឌុស​ឬ​ស៊ិន្ទ (ក្នុង​សម័យ​បុរាណ​ហៅ ភ្នំ​ហិមវ័ត  ឬ ភ្នំ​ហិមវ័ន្ត, ខ្មែរ​ច្រើន​ហៅ ភ្នំ​ហិមពាន្ត  ឬ ហេមពាន្ត) ពួក​អ្នក​ភូមិ​សាស្រ្ត​បាន​ពិនិត្យ​មើល​ដោយ​គ្រឿង​វាស់ សម័យ​បច្ចុប្បន្ន​ឃើញ​បណ្តោយ​ដង​ភ្នំ​នេះ ២. ២៥០ គីឡូម៉ែត្រ, ត្រង់​កំពូល​ដែល​ខ្ពស់​ៗ​ជាង​គេ ខ្លះ​មាន​កម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះ​ខ្ពស់ ៨. ៥៨១ ម៉ែត្រ, ខ្លះ​ខ្ពស់ ៨. ៥៨០ ម៉ែត្រ; កំពូល​ក្រៅ​ពី​នេះ​ក៏​សុទ្ធ​សឹង​តែ​ខ្ពស់​ៗ​ត្រដឹម​ត្រដែត​ចុះ​តាម​លំដាប់​ៗ​គ្នា, ជា​ដង​ភ្នំ​មាន​ឈ្មោះ​លេច​ឮ​ប្រាកដ​ពេញ​សកល​លោក... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ >ហិមៈ  និង ហិមពាន្ត ផង) ។
Headley's Khmer-English Dictionary
  1. ហិមាល័យ ( n ) [heʔmaalay]
    The Himalayas


Prohok Solutions @2017 : Learn Khmer | Khmer Calendar