Khmer Dictionary: ហេម
Chuon Nath's Khmer-Khmer Dictionary
-
ហេម
( ន.នាមសព្ទ )
[ហេ-មៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មាស (សុវណ្ណ) ។ ឈ្មោះត្រកូលដំរីពួកមួយ ។
- ហេមការ ឬ
- --ការកៈ អ្នកធ្វើមាស, ជាងមាស (បើស្រ្តីជា ហេមការិកា) ។
- ហេមគិរី (សំ. បា. --គិរិ) ភ្នំមាស; ភ្នំដែលកើតមាស ។
- ហេមម័យ ដែលធ្វើដោយមាស ។
- ហេមវិចិត្រ ដែលវិចិត្រដោយមាស; ដែលទឹបមាស ។
- ហេមហង្ស (ហេ-មៈហង់ ឬ ហែម--) ហង្សមាស; ហង្សដែលមានសម្បុរស្លាបដូចមាស ។ល។ (ហេម នេះប្រើផ្សំជាមួយនឹងសព្ទដទៃទៀតបានតាមគួរដល់ការ ប្រកបដូច សុវណ្ណ ដែរ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary
-
ហេម
( n )
[heem, heemeaʔ]
gold
-
ហេម
( n )
[heem, heemeaʔ]
kind of elephant
-
ហេមន្ត
( n )
[heemɑn, heemɑntaʔ]
cool season, winter
-
ហេមពាន្ត
( n )
[heemeaʔpien]
Himalayas
-
ហេមម័យ
( adj )
[heemeaʔmey]
to be golden, (made of) gold
-
ហេមាទ្រិ
( n )
[heemaatriʔ]
the Himalayas; mountain of gold (epithet of Mount Meru)
-
ហេម្បពាន្ត
See: ហេមពាន្ត