Khmer Dictionary: ហោ
Chuon Nath's Khmer-Khmer Dictionary
-
ហោ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង : ហោស្ករ-ស ។ រុំសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម : ហោព្រះបរមសព, ហោព្រះសព, ហោសព (ប្រើតាមថ្នាក់ឥស្សរជន) ។
-
ហោ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង : ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ ។ ចំនួនអំបោះ ២០ ដុំ (ក្នុងមួយដុំ ១០ ប៉ោយ ក្នុងមួយប៉ោយ ៧ កម្រង ក្នុងមួយកម្រង ៨០ សរសៃ) : អំបោះមួយហោ ។
-
ហោ
( គុ.គុនសព្ទ )
ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ (ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់) : សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឲ្យហោ !
-
ហោ
( គុ.គុនសព្ទ )
( ចិ.ចិន (ភាសាចិន) )
ល្អ; ត្រូវ : ធ្វើយ៉ាងហ្នឹងមិនហោទេ ! (ព. សា.) ។
-
ហោ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
មន្ទីរ ។ ហោគ្រឿង មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជា ឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ (ធ្វើក្នុងព្រះបរមរាជវាំង) ។
- ហោណ័ង ឬ - ហោណាំង (ផ្ទះសម្រាប់អង្គុយលេងឬសម្រាប់ទទួលភ្ញៀវ) ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមក បណ្តាលប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ ។
- ហោត្រ័យ ឬ - ហោត្រៃ (ស. ហ្ច “មន្ទីរ” + សំ. ត្រយ ឬ ត្រៃ “៣”) មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ (ធ្វើតែក្នុងទីវត្ត) ។
- ហោព្រះ មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ (ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង) ។
- ហោព្រះអដ្ឋិ មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ (ធ្វើក្នុងព្រះបរមរាជវាំង) ។ល។
Headley's Khmer-English Dictionary
-
ហោ
( adj )
[hao]
to be good, correct
-
ហោ
( n )
[hao]
place, hall, building, tower, castle, residence; place where something is stored or kept
-
ហោ
( adj )
[hao]
to be uneven, protruding
-
ហោ
( v )
[hao]
to roll, fold into a quadrangular shape; to wrap (a corpse).
-
ហោ
( n )
[hao]
bundle, pack(et), batch.
-
ហោ
( clf )
[hao]
for units of 20 spools of thread, units of 12 candles, boxes of matches
Eg. ឈើគូសមួយហោ: one box of matches -
ហោ
( adj )
[hao]
to be crushed, crumpled; wrinkled
-
ហោក
( adj )
[haok]
to be worn out, out of shape; to lose shape
-
ហោក
( adj )
[haok]
to be bloated, inflated, swollen
-
ហោង
( fp )
[haoŋ]
final particle that marks the end of a list, a verse, a phrase, or an issue; it often indicates added emphasis
Eg. ចប់តែប៉ុណ្ណេះហោង: That's the end.