Khmer Dictionary: ហោច
Chuon Nath's Khmer-Khmer Dictionary
-
ហោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន : របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច ។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្តិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ (មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ) ។
- ហោចទៅ ឬ - ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ (ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា នេះ ពាក្យណាមួយបន្ទាប់ជាដរាប): ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ ។ ហិនហោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន) ។
Headley's Khmer-English Dictionary
-
ហោច
( adj )
[haoc]
to be insignificant, very few in number, slight in quantity; rare, almost exhausted (in quantity)