Khmer Dictionary: ហោម
Chuon Nath's Khmer-Khmer Dictionary
-
ហោម
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបូជាទេវតាដោយសាចទឹកដោះថ្លាទៅក្នុងភ្លើង (តាមលទ្ធិព្រាហ្មណ៍); ការបូជាយញ្ញ; ការសែន, ការសែនព្រេន ។
- ហោមកម្ម (--មៈក័ម) ការធ្វើហោម ។
- ហោមការ ឬ - --ការកៈ (--មៈ--) អ្នកធ្វើហោម (បើស្រ្តីជា ហោមការិកា) ។
- ហោមកាល (--មៈ--) កាល ឬពេលដែលត្រូវធ្វើហោម ។
- ហោមពិធី (ហោ-មៈ-- ឬហោម--) ពិធីធ្វើហោម; ការតាំងពិធីប្រសិទ្ធីសិល្បវិទ្យាជាដើម : តាំងហោមពិធី, ធ្វើហោមពិធី ។
- ហោមភណ្ឌ (--មៈភ័ន) ប្រដាប់សម្រាប់ប្រើក្នុងការធ្វើហោម, គ្រឿងហោម ។
- ហោមវេស្ម័ន, ហោមសាលា (--មៈ--) ឬ
- ហោមាគារ រោងសម្រាប់ធ្វើហោម ។ល។
Headley's Khmer-English Dictionary
-
ហោម
( n )
[haom]
Brahman sacrificial ceremony; religious offering
-
ហោម
( v )
[haom]
to consecrate a campground (esp. for elephant hunters)
Reference: ហោមដី -
ហោមាគារ
See: ហោមវេស្ម័ន