Khmer Dictionary: ហ៊ីង
Chuon Nath's Khmer-Khmer Dictionary
-
ហ៊ីង
( ន.នាមសព្ទ )
or ហ៊ីង
សត្វមួយប្រភេទ សន្តានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោលខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; មាន ៣ ប្រភេទគឺ ហ៊ីងកណ្តោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ីងជ័រ មាឌតូចជាងហ៊ីងកណ្តោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះតែមាត់ ។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ ឥតការទៀងទាត់ និយាយព្រតៗ ដោយក្តី ភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រឥលឥតគ្រឿងទប់ ។
Headley's Khmer-English Dictionary
-
No matching entries found!