Khmer Dictionary: ហ៊ឹង
Chuon Nath's Khmer-Khmer Dictionary
-
ហ៊ឹង
( គុ.គុនសព្ទ )
or ហ៊ឹង
ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀក ស្តាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក : ត្រចៀកហ៊ឹង ឬ ហ៊ឹងត្រចៀក ។
-
ហ៊ឹង
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងប្រុសមួយប្រភេទ លេងឆ្កឹះវាយកំណាត់ឈើឬកំណាត់ឫស្សីមួយវែងមួយខ្លី... អ្នកចាញ់ត្រូវរត់លើទីមានកំណត់ បញ្ចេញសំឡេងឮ ហ៊ឹង ! មិនឲ្យដាច់សូរ : ពួកក្មេងលេងហ៊ឹង ។
-
ហ៊ឹង
( ន.នាមសព្ទ )
កំណាត់ក្តារចងបន្តោងអែបផ្ទប់នឹងជញ្ជាំង សម្រាប់ដាក់អ្វីៗ : ចងហ៊ឹង, ក្តារហ៊ឹង ។
- ហ៊ឹងអារក្ស ក្តារហ៊ឹងដាក់តោកអារក្សឬដាក់ដូងទុំច្រុះនិងគ្រឿងបូជាអារក្ស ជាគ្រឿងសម្គាល់ថាជាកន្លែងលំនៅនៃខ្មោចអារក្ស (របស់ប្រជាជនខ្លះអ្នកប្រកាន់ជឿខ្មោចអារក្ស) ។
Headley's Khmer-English Dictionary
-
No matching entries found!