Khmer Dictionary: អង្ករ
Chuon Nath's Khmer-Khmer Dictionary
-
អង្ករ
( ន.នាមសព្ទ )
គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត ។
- អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតគ្រាប់ ។
- អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម ។
- អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ ។
- អង្ករសម្រិត អង្ករដែលស្រិតរួចហើយ ។
- អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត ។ ព. ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកមនុស្សអាក្រក់ជាគ្នាវិញ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អសារក្តីបី បណ្តាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ (សាស្រ្តារាជនេតិ) ។
Headley's Khmer-English Dictionary