Khmer Dictionary: អង្កាល់
Chuon Nath's Khmer-Khmer Dictionary
-
អង្កាល់
( និ.និបាតសព្ទ )
កាលណា, វេលាណា (ពាក្យសួរ ឬពាក្យឆ្ងល់) : ទៅអង្កាល់ ?, មកពីអង្កាល់ ?, ដល់ទៅអង្កាល់ទើបឲ្យប្រាក់ ? ។
- អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះប្រហែលជាម៉ោង ១៦ ។
- អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎ ? ។ល។
Headley's Khmer-English Dictionary
-
អង្កាល់
( adv )
[ʔɑŋkaal]
when (in the future), at what time; on what date
Eg. អង្កាល់ទើបគាត់ អញ្ជើញមកដល់?: When will he arrive?