Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អចិន្ត្រៃយ៍

Chuon Nath's Khmer-Khmer Dictionary
  1. អចិន្ត្រៃយ៍ ( គុ.គុនសព្ទ ) [អៈចិន-ត្រៃ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អចិន្តេយ្យ; អចិន្ត្យ, អចិន្តនីយ) ដែល​ពុំ​គួរ​គិត, ដែល​ពុំ​អាច​គិត​ឃើញ, ដែល​ហួស​វិស័យ​គំនិត (បើ​ទុក​ជា​ខំ​ប្រឹង​គិត​យ៉ាង​ណា​ក៏​ពុំ​អាច​ឃើញ​ដោយ​សព្វ​គ្រប់​បាន) ។ ន. ហេតុ​ឬ​ដំណើរ​ដែល​ពុំ​គួរ​គិត ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឬ​រក​ទី​ចប់​គ្មាន” ក៏​មាន, ថា “ជានិច្ច” ក៏​មាន : ដំណើរ​នេះ​ជា​អចិន្ត្រៃយ៍; ទៅ​មក​ជា​អចិន្ត្រៃយ៍ ។ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា អចិន្ត្រៃយ៍ មាន ៤ យ៉ាង​គឺ វិស័យ​របស់​ព្រះ​សព្វញ្ញុ​ពុទ្ធ, វិស័យ​នៃ​ឈាន, ផល​នៃ​កម្ម, ការ​គិត​អំពើ​លោក ឬ គំនិត​នៃ​សត្វ​លោក (ទាំង ៤ យ៉ាង​នេះ​ជា​ដំណើរ​ហួស​វិស័យ​គំនិត) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar