Khmer Dictionary: អញ្ញត្រ
Chuon Nath's Khmer-Khmer Dictionary
-
អញ្ញត្រ
( ន.នាមសព្ទ )
[អ័ញ-ញ៉ាត់-ត្រៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អន្យត្រ) ទីទៃ, ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេង, ផ្សេងដោយឡែក ។ បា. សំ.
- អញ្ញត្រភណ្ឌ ឬ - --វត្ថុ ភណ្ឌៈឬវត្ថុផ្សេងៗ, ដោយឡែក ។
- អញ្ញត្រសព្ទ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឲ្យគង់នៅ), ដូចជា នេះ, នោះ, ស្តេច, សម្តេច, ស្រេច, សម្រេច, អញ, អ្នក (មានសំឡេងជា និះ, នុះ, ស្តាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់); ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា (--នា) ថា (--ន៉ា), ព័ត៌មាន (ព័រ-តៈម៉ាន) ថា ព័រ-ដ៏មាន, វត្តមាន (វ័ត-តៈម៉ាន) ថា វ័ត-តៈមាន ជាដើម នេះក៏ជា អញ្ញត្រសព្ទ ដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់មិនឲ្យហ៊ានកែឬលុប អញ្ញត្រសព្ទ ថា : អញ្ញត្រសព្ទ ប្រើតាមទម្លាប់ ចាស់ព្រឹទ្ធព្រេងនាយ សរសេរយ៉ាងនេះ គេស្ដីឲ្យក្លាយ សូរសព្ទឃ្លាតឆ្ងាយ ពីការសរសេរ ។ ដូចអញថាអាញ់ ពួកប្រាជ្ញមិនក្នាញ់ មិនហ៊ានបំបែរមិនលុបលាងចោល មិនថ្កោលទោសដែរ បែបនេះពាក្យខ្មែរ សឹងមានក្រាស់ក្រែល ។ ទោះជនជាតិណា នៅក្នុងលោកា ក៏គេពុំដែលហ៊ានលុបលាងចោល ព្រោះថ្កោលថាក្អែល ថាជាដំណែល ខុសគួរលុបឡើយ ។
Headley's Khmer-English Dictionary