Khmer Dictionary: អញ្ញវាទកម្ម
Chuon Nath's Khmer-Khmer Dictionary
-
អញ្ញវាទកម្ម
( ន.នាមសព្ទ )
[អ័ញ-ញ៉ៈវា ទៈក័ម ]
( បា.បាលី ( បាលីភាសា ) )
សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិត គឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ : អ្នកជាប់ចោទឬអ្នកធ្វើជាសាក្សីគេ ត្រូវឆ្លើយឬត្រូវនិយាយតាមការណ៍ពិត មិនត្រូវធ្វើអញ្ញវាទកម្មឡើយ ទើបរាប់ថាជាមនុស្សកាន់សុចរិតពិតត្រង់ ។
Headley's Khmer-English Dictionary