Khmer Dictionary: អញ្ញាត
Chuon Nath's Khmer-Khmer Dictionary
-
អញ្ញាត
( គុ.គុនសព្ទ )
[អ័ញ-ញ៉ា-តៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អជ្ញាត) ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ ។
- អញ្ញាតកុលវង្ស (--កុ-ល៉ៈវង់) អ្នកដែលមានវង្សត្រកូលពុំប្រាកដ ។
- អញ្ញាតកេត ឬ --វាស អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត ។
- អញ្ញាតក្រឹត អ្នកដែលធ្វើអ្វីៗស្មានៗ ព្រោះពុំយល់ការ ។
- អញ្ញាតជន (--ជន់) មនុស្សដែលគេពុំស្គាល់ ។
- អញ្ញាតសីល អ្នកដែលមានសណ្តាប់ធ្នាប់ឬសំបុកទ្រយុកយ៉ាងណាគេពុំអាចដឹងបាន ។ល។
Headley's Khmer-English Dictionary
-
អញ្ញាត
( adj )
[ʔaɲɲaat, ʔaɲɲaataʔ]
to be unknown, unfamiliar, alien; incomprehensible, unintelligible; unexpected; uncertain