Khmer Dictionary: អដ្ឋ
Chuon Nath's Khmer-Khmer Dictionary
-
អដ្ឋ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[អ័ត-ឋៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អឞ្ត) ប្រាំបី (៨) ។
- អដ្ឋង្គិក (អ័ត-ឋ័ង-គិ-កៈ; បា. < អដ្ឋ “ប្រាំបី” + អង្គិក “ដែលមានអង្គ”) ដែលមានអង្គ ៨, សម្មាមគ្គ (មើលក្នុងពាក្យ សម្មា) ។
- អដ្ឋង្គិកសីល សីលមានសិក្ខាបទ ៨ (សីល ៨) ។
- អដ្ឋង្សៈ (អ័ត-ឋ័ង-សៈ; បា. អដ្ឋំស < អដ្ឋ “ប្រាំបី” + អំស “ភាគ; ជ្រុង; ភាគនៃមុម”) ដែលមានភាគឬជ្រុង ៨ (ប្រាំបីភាគឬ៨ជ្រុង) ។
- អដ្ឋទិស ទិសប្រាំបី ។
- អដ្ឋបទ (--បត់) ដែលមានជើង ៨ (ក្តារចត្រង្គឬក្តារបាស្កា; ល្បែងចត្រង្គឬបាស្កា ជាដើម) ។
- អដ្ឋរស្ស (--រ៉ស់) ប្រាំបីជ្រុង : វិហារអដ្ឋរស្ស ឈ្មោះវិហារមួយធំលើភ្នំព្រះរាជ្យទ្រព្យ (ក្រុងឧដុង្គមានជ័យ; អ្នកខ្លះធ្លាប់សរសេរជា អដ្ឋារស “១៨” ឥតពាក្យថា “ជ្រុង”) ។
- អដ្ឋស័ក ស័កទី៨ នៃឆ្នាំ ។
- អដ្ឋសិក្ខាបទ ឬ
- --សីល សិក្ខាបទឬសីល៨ (អដ្ឋង្គិកសីល) ។ល។
Headley's Khmer-English Dictionary
-
អដ្ឋ
( num )
[ʔattʰaʔ]
eight
-
អដ្ឋង្គសីល
( n )
[ʔattʰaŋkeaʔsəl]
the eight precepts
-
អដ្ឋិ
( n )
[ʔattʰeʔ]
bone (of the skeleton); stone, pit, seed (of a fruit), nutshell, shell