Khmer Dictionary: អដ្ឋិ
Chuon Nath's Khmer-Khmer Dictionary
-
អដ្ឋិ
( ន.នាមសព្ទ )
[អ័ត-ឋិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អស្ថិ) ឆ្អឹង; លលាដ៍គ្រាប់ផ្លែ ។ រ. ស. ព្រះអដ្ឋិ ឆ្អឹងក្សត្រិយ៍, អដ្ឋិធាតុក្សត្រិយ៍ ។
- អដ្ឋិកល្យាណ (--កល់-យ៉ាន) លម្អឆ្អឹង (លម្អធ្មេញ) ។
- អដ្ឋិចម្មជាតិ ឬ - ចម្មសត្ត (--ច័ម-ម៉ៈ--) សត្វដែលមានឆ្អឹងជាស្បែក គឺសត្វដែលមានតែស្នូកឬសំបករូប ឥតស្បែក : អណ្ដើក, ក្តាម, បង្កង,... ជាអដ្ឋិចម្មជាតិ ។
- អដ្ឋិធាតុ ឆ្អឹងដែលធ្វើឈាបនកិច្ចសុសហើយ (ប្រើចំពោះតែអដ្ឋិឥស្សរជនថ្នាក់ខ្ពស់ តាំងពីសេនាបតីឬរដ្ឋមន្រ្តីចុះមក) : រើសអដ្ឋិធាតុ, តម្កល់អដ្ឋិធាតុ, បញ្ចុះអដ្ឋិធាតុ ។
- អដ្ឋិភក្ខ ឬ - --ភ័ក្ខ សត្វដែលអង្កៀមឆ្អឹងជាអាហារ : សុនខ, ចចក,... ជាអដ្ឋិភក្ខ ។
- អដ្ឋិមិញ្ជៈ ឬ - --មិញ្ជា ខួរក្នុងឆ្អឹង ។
- អដ្ឋិសង្ខលិក (--សង់-ខៈលិក) ឬ - --សង្ឃាត រាងឆ្អឹង, គម្រោងឆ្អឹង ។
- អដ្ឋិសណ្ឋាន សណ្ឋានឆ្អឹង; រាងឆ្អឹង ។ល។
Headley's Khmer-English Dictionary