Khmer Dictionary: អតិថិ
Chuon Nath's Khmer-Khmer Dictionary
-
អតិថិ
( ន.នាមសព្ទ )
[អៈតិ--]
or អតិថី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អតិថិ) ភ្ញៀវ, ភ្ញៀវពន្លឺ ។
- អតិថិគារវៈ (--រៈវៈ) ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ (ប្រើជា អតិថិគោរព ក៏បាន) ។
- អតិថិធម៌ ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវ (ហៅ អតិថិវិន័យ ក៏បាន) ។
- អតិថិពលី (--ពៈលី) ពលិការដល់ភ្ញៀវ, ការទទួលភ្ញៀវ; ហៅ អតិថិក្រិយា, --បូជា ឬ --សក្ការៈ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ផង) ។
- អតិថិវត្ត សណ្តាប់ធ្នាប់ឬបែបបទរបស់ភ្ញៀវឬរបស់អ្នកទទួលភ្ញៀវ ។
- អតិថិវេស្ម័ន, --មន្ទីរ ឬ - --គ្រឹះ ផ្ទះសម្រាប់ទទួលភ្ញៀវ ។
- អតិថិសន្និបាត ការប្រជុំភ្ញៀវ ។ល។
Headley's Khmer-English Dictionary