Khmer Dictionary: អទិដ្ឋ
Chuon Nath's Khmer-Khmer Dictionary
-
អទិដ្ឋ
( គុ.គុនសព្ទ )
[អៈទិត-ឋៈ]
( បា.បាលី ( បាលីភាសា ) )
ដែលមិនឃើញ, ដែលមិនបានឃើញ ។
- អទិដ្ឋបុព្វ ដែលមិនធ្លាប់បានឃើញ : របស់អទិដ្ឋបុព្វ, ស្រុកអទិដ្ឋបុព្វ ។
- អទិដ្ឋមិត្ត មិត្តមិនដែលឃើញគ្នា គឺអ្នកដែលរាប់អានគ្នាជាមិត្ត ប៉ុន្តែមិនដែលបានចួប មិនដែលបានឃើញគ្នាសោះ គ្រាន់តែបានផ្ញើសំបុត្រឬផ្តាំដំណឹងទៅវិញទៅមករកគ្នា ឬក៏ផ្ញើទ្រព្យរបស់ភ័ស្តុភារអ្វីៗទៅវិញទៅមកដោយអ្នកដទៃ ។
- អទិដ្ឋហេតុ ហេតុដែលមិនដែលឃើញ, ហេតុចម្លែក ។ល។
Headley's Khmer-English Dictionary