Khmer Dictionary: អធ្រាត្រ
Chuon Nath's Khmer-Khmer Dictionary
-
អធ្រាត្រ
( ន.នាមសព្ទ )
[អ័ត-ធ្រាត ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
អធ៌រាត្រិ ឬ --រាត្រ “ពាក់កណ្តាលយប់”; អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ ។
- អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្យ មកគិតនៃបាន ព្រះស្តែងយកសេះកម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់ ។ កាព្យបទផ្ចាញ់មារបុរាណ ។
Headley's Khmer-English Dictionary