Khmer Dictionary: អនញ្ញ
Chuon Nath's Khmer-Khmer Dictionary
-
អនញ្ញ
( គុ.គុនសព្ទ )
[អៈនុ័ញ-ញ៉ៈ ឬ--នុ័ញ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អន៑ “ពុំ, មិន, មិនមែន, ឥត” + អញ្ញ “ដទៃ, ឯទៀត”; អនន្យ < អន៑ + អន្យ) ដែលពុំមែនដទៃ, មិនមែនផ្សេងគ្នា គឺដែលត្រូវគ្នា, តែមួយ, តែបែបមួយ, តែម្នាក់ ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចកាព្យថា :
- គាត់ជាអនញ្ញ ឥតមិត្រសម្លាញ់ ឬគ្នីគ្នាឡើយ គាត់នៅម្នាក់ឯង កណ្តែងកន្តើយ មានទុក្ខឥតស្បើយ ព្រោះគាត់ជរា ។ ឥត្ថី. អនញ្ញា (អៈនុ័ញ-ញ៉ា) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនុ័ញ-ញ៉ៈ, ដូចជា អនញ្ញការណ៍ ហេតុឬដំណើរតែមួយ ។
- អនញ្ញគតិ ផ្លូវតែមួយ ។
- អនញ្ញភាគ ភាគតែមួយ ។
- អនញ្ញមតិ ឬ--ម័តិ មតិតែមួយ, គំនិតត្រូវគ្នា ។ល។
Headley's Khmer-English Dictionary
-
អនញ្ញ
( adj )
[ʔaʔnaɲ]
to be similar; from one source, from the same source, identical
-
អនញ្ញ
( adj )
[ʔaʔnaɲ]
to be alone, unique