Khmer Dictionary: អនាថ
Chuon Nath's Khmer-Khmer Dictionary
-
អនាថ
( គុ.គុនសព្ទ )
[អៈន៉ាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ន> អ “មិន, ពុំ, ឥត” + នាថ “ទីពឹង, ពំនាក់”) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល; កណ្តែងកណ្តោច, ត្រមោច; គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក; គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ ។
- អាណិតអនាថ (--អន៉ាត) អាណិតអាសូរឬពន់ពេក ។
- អនាថករ (--ថៈ--) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។
- អនាថជន ឬ --បុគ្គល (--ថៈ--) អ្នកដែលឥតទីពឹង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អនាថជន គួរកុំទម្រន់ ក្នុងក្តីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។
- អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព ។ល។
Headley's Khmer-English Dictionary
-
អនាថ
( adj )
[ʔaʔnaat]
to be homeless, vagrant; pitiful
-
អនាថា
See: អនាថ