Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ត

Chuon Nath's Khmer-Khmer Dictionary
  1. អន្ត ( គុ.គុនសព្ទ ) [អន់-តៈ ឬ អន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​ជា​ទី​បំផុត; ដែល​ចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំ​ប្រសើរ ។ ន. ទី​បំផុត; ការ​ស្រេច; សេចក្ដី​វិនាស, សេចក្ដី​ស្លាប់; ជាតិ, ធម្មតា; អារម្មណ៍; ចំណែក; ខេត្ត​ដែន; អវយវៈ ។ ប្រើ​ភ្ចាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អន្ត​កម្ម អំពើ​អាក្រក់; ការ​ថោក​ទាប; ការ​ជា​ចុង​បំផុត ។
    - អន្ត​ករ អ្នក​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។ អន្ត​កាល កាល​ជា​ទី​បំផុត; ពេល​ស្លាប់ ។
    - អន្ត​គត (--គត់) ដែល​ស្លាប់​ហើយ (បើ​ស្ត្រី​ជា អន្ត​គតា) ។
    - អន្ត​គូ អ្នក​ដល់​នូវ​ទី​បំផុត​ទុក្ខ (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។
    - អន្ត​ជាតិ ជាតិ​ទាប; អ្នក​ដែល​មាន​ជាតិ​ថោក​ទាប ។
    - អន្ត​ធម៌ ធម៌​លាមក​ឬ​ធម៌​អម​ខាង; មាន ២ យ៉ាង​គឺ ១-កាម​សុខល្លិកានុយោគ សេចក្ដី​ព្យាយាម​ខំ​ប្រឹង​ប្រព្រឹត្ត​វត្ត​ប្រតិបត្តិ​ខ្ជីខ្ជា​តាម​តែ​បាន; ២-អត្តកិលម​ថានុ-យោគ សេចក្ដី​ព្យាយាម​ខំ​ប្រឹង​ប្រព្រឹត្ត​វត្ត​ប្រតិបត្តិ​តឹង​ពេក​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ហួស​ហេតុ​ឃ្វាង​ខុស​ផ្លូវ​ប្រតិបត្តិ​ល្អ (ព. ពុ.) ។
    - អន្ត​ព័ណ៌ ឬ អន្ត​វណ្ណ មនុស្ស​ជាតិ​ទាប, ជន​ជាតិ​សូទ្រៈ ។
    - អន្ត​វាសិនី ឬ - អន្តេវាសី សិស្ស, កូន​សិស្ស; បើ​ស្ត្រី​ជា
    - អន្ត​វាសិនី ឬ អន្តេវា-សិនី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេវាសិក ផង) ។ល។
Headley's Khmer-English Dictionary
  1. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    place, region, area (7) អន្តៈ ʔɑntaʔ
  2. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    large intestine
  3. អន្ត ( adj ) [ʔɑn, ʔɑntaʔ-]
    to be extreme; to be finished; final, last.
  4. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    end, goal; limit; death
  5. អន្ត ( adj ) [ʔɑn, ʔɑntaʔ-]
    to be infamous, foul, vile; cheap, inferior; ugly; negligent
  6. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    bankruptcy, failure
  7. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    sensation, feeling
  8. អន្ត ( n ) [ʔɑn, ʔɑntaʔ-]
    part, portion, share
  9. អន្តយ ( adv ) [ʔɑntɑɑy]
    shamefully, shyly
  10. អន្តរ [ʔɑndɑɑ, ʔɑntaʔraʔ-]
    Indic prefix meaning `internal, inter-'

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar