Khmer Dictionary: អន្តិម
Chuon Nath's Khmer-Khmer Dictionary
-
អន្តិម
( គុ.គុនសព្ទ )
[អ័ន ឬ អន់-តិ-ម៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អន្ត្យ) ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ ។ វេវ. បច្ឆិម ។
- អន្តិមកិច្ច កិច្ចជាបំផុត គឺកិច្ចដែលហើយក្រោយបំផុត ឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត (មច្ឆិមកិច្ច) ។
- អន្តិមជាតិ ជាតិជាខាងក្រោយបំផុត (មច្ឆិមជាតិ) ។
- អន្តិមត្តភាព អន្តភាពជាខាងចុងបំផុត (មច្ឆិមត្តភាព) ។
- អន្តិមទេហធារី (--ហៈ--) អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) ព្រះអរហន្តីជា អន្តិមទេហធារិនី ។
- អន្តិមភព មច្ឆិមភព ។
- អន្តិមវត្ថុ អាបត្តិបារាជិក (ព. វិ. ពុ.) ។
- អន្តិមវត្ថុអជ្ឈាបនក (--ប៉ៈន៉ៈកៈ ឬ --ប៉ៈន៉ក់) មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក ។
- អន្តិមសាសន៍ ពាក្យបណ្តាំឬសំបុត្រជាទីបំផុត (បច្ឆិមសាសន៍) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អនិ្តមសាសន៍នៃម៉ែឪ ដែលត្រូវកូនកាន់កុំបំភ្លេច ព្រោះជាបណ្តាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន ។ កុំឲ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធូមកាលិក ផង ។
Headley's Khmer-English Dictionary