Khmer Dictionary: អបរាជ័យ
Chuon Nath's Khmer-Khmer Dictionary
-
អបរាជ័យ
( ន.នាមសព្ទ )
[អៈប៉ៈរ៉ាជៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ជយ) ការមានជ័យ, ដំណើរឈ្នះ, ជម្នះសត្រូវ : មានអបរាជ័យ (មានជម្នះ) ។ ខ្មែរប្រើជា កិ. ឬ គុ. ផងក៏បាន “ឈ្នះ; ដែលមានជម្នះ” : ទ័ពខាងនាយអបរាជ័យ ។ ព. ផ្ទ. បរាជ័យ “ចំណាញ់គឺការបាញ់គេ” ។ (អ្នកខ្លះច្រឡំពាក្យ បរាជ័យ “ចាញ់” និង អបរាជ័យ “ឈ្នះ” នេះ ក៏បែរជានិយាយភ្លាត់ ចាញ់ ជា ឈ្នះ, ឈ្នះ ជា ចាញ់ ទៅវិញ; គួរនឹកដល់ពាក្យ បរាជិក “បព្វជិតអ្នកចាញ់ក្នុងព្រះពុទ្ធសាសនា” និងពាក្យ អបរាជិក “បព្វជិតអ្នកឈ្នះក្នុងព្រះពុទ្ធសាសនា” ទាំងពីរពាក្យនេះមកធៀបផង ទើបលែងច្រឡំ) ។
Headley's Khmer-English Dictionary
-
No matching entries found!