Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប្ប

Chuon Nath's Khmer-Khmer Dictionary
  1. អប្ប ( គុ.គុនសព្ទ ) [អ័ប-ប៉ៈ ]
    (អល្ប) តិច; តូច; ស្តួចស្តើង​ឬ​ស្តើងស្តួច ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា អប្បគ្ឃព័ស្តុ, --ភណ្ឌ ឬ --វត្ថុ អ័ប-បុ័ក-ឃៈ--) របស់​ដែល​មាន​តម្លៃ​តិច ។ អប្ប​ទ្រព្យ ឬ --ធន ទ្រព្យ​តិច; អ្នក​ដែល​មាន​ទ្រព្យ​តិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប​ទ្រព្យ ឬ អប​ធន ក្នុង​ពាក្យ អប និ. ផង) ។ អប្ប​បញ្ញា ឬ--ប្រាជ្ញា ប្រាជ្ញា​តិច, ប្រាជ្ញា​អន់ ។ អប្ប​បរមា (អ័ប-ប៉ៈប៉ៈរ៉ៈម៉ា) ន. ឬ គុ. (បា. សំ. < អប្ប + បរម គុ.) កម្រិត​យ៉ាង​តិច​ឬ​យ៉ាង​តូច​បំផុត; ដែល​តិច​បំផុត, ដែល​មាន​កំណត់​យ៉ាង​តូច​បំផុត : អប្ប​បរមា​នៃ​សីតុណ្ហ​ភាព​នៅ​ប្រទេស​កម្ពុជា គឺ ១៤ អង្សា (បារ. Minimum) ។ ព. ផ្ទ. អតិ​បរមា ។ អប្ប​បរិមាណ (--ប៉ៈរ៉ិម៉ាន) បរិមាណ​តិច, ចំនួន​យ៉ាង​តិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិមាណ ផង) ។ អប្ប​ពុទ្ធិ (--ពុត-ធិ) ដែល​មាន​សេចក្ដី​ចេះ​ដឹង​តិច; ដែល​មិន​ឈ្លាស; ល្ងង់ ។ អប្ប​ភោគ ភោគៈ​តិច; អ្នក​ដែល​មាន​ភោគៈ​តិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប​ភោគ ក្នុង​ពាក្យ អប និ. ផង) ។ អប្ប​លាភ លាភ​តិច; អ្នក​ដែល​មាន​លាភ​តិច ។ អប្ប​មូល ថ្លៃ​តិច; ដែល​មាន​តម្លៃ​តិច : របស់​អប្ប​មូល ។ អប្ប​វ័យ ដែល​នៅ​ក្មេង ។ អប្ប​វិជ្ជ ឬ អល្ប​វិទ្យា (--វិច ឬ អ័ល-ប៉ៈវិត) អ្នក​ដែល​មាន​វិជ្ជា​តិច, ដែល​ចេះ​ដឹង​តិច ។ អប្ប​សក្តិ ឬ --ស័ក្តិ ស័ក្តិ​តូច, អ្នក​ដែល​មាន​ស័ក្តិ​តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប​សក្តិ ឬ --ស័ក្តិ ក្នុង​ពាក្យ អប និ. ផង) ។ អប្ប​សុខ សុខ​តិច; អ្នក​ដែល​មាន​សុខ​តិច ។ល។
Headley's Khmer-English Dictionary
  1. អប្ប ( adj ) [ʔappaʔ]
    to be small in numbers, tiny, thin, low, insignificant, negligible
  2. អប្បដិ [ʔappaʔdeʔ]
    negative prefix occurring in words of Pali origin. It usually means `not responding to, not returning to, not replying; incomparable'
  3. អប្បិច្ឆ ( v ) [ʔappəccʰaʔ]
    to have little desire for something, be easily satisfied.
  4. អប្បិច្ឆ ( n ) [ʔappəccʰaʔ]
    person with little desire
  5. អប្បិច្ឆា ( n ) [ʔaʔpəccʰaa]
    slight desire; person who is content with little
  6. អប្បិយ ( adj ) [ʔappəyyeaʔ]
    to be unlovable, unpopular, unlikable, despicable, disgusting.
  7. អប្បិយ ( n ) [ʔappəyyeaʔ]
    unpopular / disgusting person
  8. អប្បេសក្ខ ( adj ) [ʔappeesak]
    to be weak, have little power; to be very small
  9. អប្បេសក្ខ ( adj ) [ʔappaotɨək, ʔappaoteaʔkaʔ]
    to be thick, viscous.
  10. អប្បេសក្ខ ( n ) [ʔappaotɨək, ʔappaoteaʔkaʔ]
    liquid (e.g. soup) that is thick / viscous


Prohok Solutions @2017 : Learn Khmer | Khmer Calendar