Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប្បមាទ

Chuon Nath's Khmer-Khmer Dictionary
  1. អប្បមាទ ( ន.នាមសព្ទ ) [អ័ប-ប៉ៈម៉ាត] or អប្រមាទ (អ័ប-ប្រៈម៉ាត)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សេចក្ដី​មិន​ធ្វេស, មិន​ប្រហែស ឬ​មិន​ធ្វេស​ប្រហែស; ការ​មិន​ធ្វេស​ស្មារតី; ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច, ការ​ប្រុង​មិន​ឲ្យ​ភ្លាំងភ្លាត់; ការ​ប្រយ័ត្ន​មិន​ធ្វើ​អំពើ​អាក្រក់ : ធ្វើ​ការ​ដោយ​អប្បមាទ; ប្រតិបត្តិ​ធម៌​ច្បាប់​ដោយ​អប្បមាទ; អប្បមាទ​ជា​ធម៌​ចម្បង​ជាង​កុសល​ធម៌​ទាំងពួង ជា​មាតា​នៃ​សេចក្ដី​សុខ-ចម្រើន។ ព. ផ្ទ. ប្រមាទ ។
    - អប្បមាទប្បដិបទា (អ័ប-ប៉ៈម៉ាទ័ប-ប៉ៈដិប៉ៈទា) ឬ - អប្រមាទ​ប្រតិប័ទ (អ័ប-ប្រៈម៉ាទ័ប-ប្រៈតិប័ត) បដិបទា​ឬ​ប្រតិប័ទ​ដោយ​អប្បមាទ ។
    - អប្បមាទ​មូល ឬ - អប្រមាទ-- កុសល​ធម៌​មាន​អប្បមាទ​ជា​ឫស​ឬ​ជា​ទី​តាំង, អប្បមាទ​ទុក​ថា​ជា​ឫស​នៃ​កុសល​ធម៌ ។
    - អប្បមាទ​លក្ខណៈ ឬ - អប្រមាទ​លក្សណៈ លក្ខណៈ​នៃ​អប្បមាទ ។
    - អប្បមាទ​សម្បាទនៈ ឬ - --សម្បាទន៍ (អ័ប-ប៉ៈម៉ាទៈស័ម-ប៉ាទៈនៈ ឬ --ស័ម-បាត) ការ​ផ្តល់​ឬ​បំពេញ​អប្បមាទ គឺ​ការ​ធ្វើ​អប្បមាទ​ឲ្យ​បរិបូណ៌, ឲ្យ​គ្រប់គ្រាន់, ឲ្យ​ពេញ ។ល។ គួរ​រលឹក​នឹក​ដល់ : កាល​ព្រះ​សក្យមុនី​សម្ពុទ្ធ​ជិត​នឹង​ចូល​កាន់​ខន្ធ​និញ្វន ទ្រង់​មាន​ព្រះ​ពុទ្ធ​បណ្តាំ​ឲ្យ​ចង​ចាំ​រាល់​គ្នា​ថា “អ្នក​ទាំងឡាយ​ចូរ​ញ៉ាំង​ស្មារតី​ឲ្យ​បរិបូរ​ដោយ​អប្បមាទ !”, ទ្រង់​ផ្តាំ​តែ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ក៏​ចូល​បរិនិញ្វន​ទៅ, គួរ​ពុទ្ធ​មាមក​ជន​នឹក​ដល់​ព្រះ​បណ្តាំ​នេះ​រឿយ​ៗ !
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar