Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អព្ភន្តរ

Chuon Nath's Khmer-Khmer Dictionary
  1. អព្ភន្តរ ( ន.នាមសព្ទ ) [អ័ប-ភ័ន-តៈ រ៉ៈ ឬ អ័ប-ភ័ន-ដ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អភ្យន្តរ ឬ អភ្យាន្តរ) ខាង​ក្នុង, ប៉ែក​ខាង​ក្នុង, ចន្លោះ​ឬ​រវាង​ខាង​ក្នុង; កណ្តាល, ទី​ចំ​ពាក់កណ្តាល ។ ឈ្មោះ​មាត្រា​រង្វាស់​មួយ​ប្រភេទ​ប្រវែង ៧ ព្យាម​គឺ ២៨ ហត្ថ :
    - ចម្ងាយ ៧ អព្ភន្តរ ចម្ងាយ ៤៩ ព្យាម ឬ ១៩៦ ហត្ថ (ព. ពុ.) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ័ប-ភ័ន-តៈរ៉ៈ, ដូច​ជា
    - អព្ភន្តរ​កិរិយា កិរិយា​ខាង​ក្នុង គឺ​កិរិយា​ក្រឹត​ដែល​ចុះ អន្ត-បច្ច័យ ឬ មាន បច្ច័យ ជា​វិសេសនៈ​នៃ​នាម​នាម (ពាក្យ​ប្រើ​ក្នុង​វេយ្យាករណ៍​បាលី​និង​សំស្រ្កឹត) ។
    - អព្ភន្តរត្ថ ឬ - អព្ភន្តរ័ត្ថ (--រ៉ាត់-ថៈ ឬ --រ៉ាត់) រូប​សេចក្ដី​ដែល​នៅ​ក្នុង​អព្ភន្តរ​សញ្ញា (លេខ​ក្នុង), ដូច​ជា កាល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ ទ្រង់​ជិត​ចូល​បរិនិញ្វន​ទ្រង់​ត្រាស់​ផ្តាំ​ថា “អ្នក​ទាំងឡាយ​ចូរ​កុំ​ប្រមាទ !” ។ សេចក្ដី​អធិប្បាយ​ក្នុង គឺ​សេចក្ដី​ពន្យល់​ម្តង​មុន (ដែល​មាន​អធិប្បាយ​ក្រោយ​ថែម​ទៀត​ឲ្យ​រឹត​តែ​ច្បាស់​លាស់​ឡើង) ។ ព. ផ្ទ. ពាហិរត្ថ ឬ ពាហិរ័ត្ថ ។
    - អព្ភន្តរ​សញ្ញា (បា. សំ.) ពាក្យ​សន្មត​ហៅ​វណ្ណយុត្ត ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប​បង្កើត​ឡើង សម្រាប់​ប្រើ​រាំង​ពាក្យ​ឬ​សេចក្ដី​នីមួយ, មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ “ ” ឬ « » សម័យ​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ក៏​ប្រើ​ដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អព្ភន្តរត្ថ និង អព្ភន្តរ​សព្ទ ផង ។
    - អព្ភន្តរ​សព្ទ ឬ --ស័ព្ទ សព្ទ​ក្នុង​អព្ភន្តរ​សញ្ញា គឺ​ពាក្យ​ដែល​នៅ​ក្នុង​វណ្ណយុត្តិ “ ” នេះ ឬ « » នេះ, ដូច​ជា បរាជ័យ “ចាញ់”; អបរាជ័យ “ឈ្នះ; ជម្នះ” ។
    - អព្ភន្តរ​សីមា អពទ្ធសីមា​ដែល​សន្មត​ទី​ក្នុង​ព្រៃ​សុទ្ធ កំណត់​ត្រឹម​៧​អព្ភន្តរ​ជុំ​វិញ​រៀង​រាល់​ខ្លួន (ព. វិ. ពុ. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពទ្ធសីមា និង អពទ្ធសីមា ផង) ។ល។
Headley's Khmer-English Dictionary
  1. អព្ភន្តរ ( n ) [ʔappʰoandɑɑ, ʔappʰoantaʔraʔ]
    inside, interior, middle, center; area between, space, gap, interval, inner part (of something)
  2. អព្ភន្តរ ( n ) [ʔappʰoandɑɑ, ʔappʰoantaʔraʔ]
    unit of linear measurement equal to approximately 321 feet


Prohok Solutions @2017 : Learn Khmer | Khmer Calendar