Khmer Dictionary: អភិជ្ឈា
Chuon Nath's Khmer-Khmer Dictionary
-
អភិជ្ឈា
( ន.នាមសព្ទ )
[អៈភិច-ឈា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិធ្យា) គំនិតសម្លឹងរំពៃរកទំនងឲ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស : អភិជ្ឈាជាទុច្ចរិតមួយខាងផ្លូវចិត្ត រាប់ចូលជាមនោទុច្ចរិត មួយក្នុងមនោទុច្ចរិត ៣ យ៉ាង ។
- អភិជ្ឈាភិភូត (បា. < អភិជ្ឈា + អភិ-ភូត “គ្របសង្កត់”) ដែលត្រូវអភិជ្ឈាគ្របសង្កត់ឬជិះជាន់ស៊ប់ (ឥត្ថី. អភិជ្ឈាភិភូតា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីជនចិត្តស្លូត អភិជ្ឈាភិភូត បែរជាកាចល្មោភ ឥតអៀនឥតខ្មាស ព្រោះតែក្តីលោភ នាំឲ្យក្រសោប ប្រយោជន៍ផ្ទាល់ខ្លួន ។ ទោះគេហិនហោច ឈឺចិត្តផ្សាខ្លោច ក៏ដោយឥតស្ងួន កៀរយកប្រយោជន៍ ឲ្យតែបានខ្លួន កាចល្មោភផ្ទួនៗ ឥតក្តីអៀនខ្មាស ។
Headley's Khmer-English Dictionary
-
No matching entries found!