Khmer Dictionary: អលជ្ជី
Chuon Nath's Khmer-Khmer Dictionary
-
អលជ្ជី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈលុ័ច-ជី ]
( បា.បាលី ( បាលីភាសា ) )
ដែលឥតខ្មាស; អ្នកឥតខ្មាស : មនុស្សអលជ្ជី (បើស្ត្រីជា អលជ្ជិនី) ។ ព. ផ្ទ. អជ្ជី; លជ្ជិនី ។ ទៅមករកគ្នាដោយអលជ្ជី ឬ ជាអលជ្ជី ទៅមករកគ្នាដោយឥតខ្មាស គឺពុំបាច់ហៅរកក៏អាចទៅមករកគ្នាបាន ព្រោះស្និទ្ធស្នាលនឹងគ្នាណាស់ (ព. សា. ច្រើននិយាយថា ទៅមករកគ្នាជាខួបខាលអលជ្ជី ទៅមករកគ្នាជាញឹកញយដោយឥតអៀនឥតខ្មាស) ។
- អលជ្ជីបុគ្គល (បា. អលជ្ជិ--) បុគ្គលឥតខ្មាស (ព. ផ្ទ. លជ្ជីបុគ្គល) ។
- អលជ្ជីភាព ភាពឬដំណើររបស់អ្នកឥតខ្មាស (ព. ផ្ទ. លជ្ជីភាព ឬ លជ្ជិតា) ។
- អលជ្ជីភិក្ខុ, --បព្វជិត, --សមណៈ (បា. អលជ្ជិ--) ភិក្ខុ, បព្វជិត, សមណៈឥតខ្មាស (ព. ផ្ទ. លជ្ជី--) ។ល។
Headley's Khmer-English Dictionary
-
អលជ្ជី
( adj )
[ʔaʔlaccii]
to be shameless, cynical, impudent, impertinent, insolent.
-
អលជ្ជី
( n )
[ʔaʔlaccii]
shameless person
-
អលជ្ជី
( adv )
[ʔaʔlaccii]
always, usually, regularly
Reference: ជាអលជ្ជី