Khmer Dictionary: អសុន្ទរ
Chuon Nath's Khmer-Khmer Dictionary
-
អសុន្ទរ
( គុ.គុនសព្ទ )
[អៈសុន-ទៈរៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមិនល្អ; ពុំពីរោះ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អសុន្ទរា, អសុន្ទរោ, អសុន្ទរំ ក៏បាន) ។ ព. ផ្ទ. សុន្ទរ ។
- អសុន្ទរវាចា ឬ - --វាទ សម្ដីពុំពីរោះ; សម្ដីអាក្រក់; ប្រើជា អសុន្ទរពាក្យ ឬ --ពេចន៍ ក៏បាន (ព. ផ្ទ. សុន្ទរវាចា, --វាទ, --ពាក្យ, --ពេចន៍ ។
- អសុន្ទរវាទិន ឬ
- --វាទី អ្នកដែលច្រើនតែប្រើសម្ដីអាក្រក់; បើស្ត្រីជា អសុន្ទរវាទិនី (ព. ផ្ទ. សុន្ទរវាទិន ឬ--វាទី; សុន្ទរវាទិនី) ។
- អសុន្ទរសព្ទ សូរសព្ទពុំពីរោះ (ព. ផ្ទ. សុន្ទរសព្ទ) ។ល។
Headley's Khmer-English Dictionary
-
No matching entries found!