Khmer Dictionary: អាជានេយ្យ
Chuon Nath's Khmer-Khmer Dictionary
-
អាជានេយ្យ
( ន.នាមសព្ទ ) [--នៃ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាជានីយ ក៏មាន; អាជានេយ) អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង ។ សេះមានពូជល្អ, សេះមានពូជលឿន; សេះមានល្បឿនលឿនរួសរាន់ទាន់ចិត្ត; សេះល្អដែលបង្ហាត់បានបទ : សេះអាជានេយ្យ (បុ. សរ. ជា អាជានៃយ ក៏មាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អាជានីយ ក៏បាន) ។ សេះសិន្ធពអាជានេយ្យ សេះសិន្ធពមានល្បឿនលឿនរួសរាន់ទាន់ចិត្ត ។ គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា អាជានេយ្យ មាន ៤ ប្រភេទគឺ ១-បុរសអាជានេយ្យ ព្រះពុទ្ធ, ព្រះអរហន្ត (បា. បុរិសាជានេយ្យ); ២-ដំរីអាជានេយ្យ ដំរីមង្គលដែលហ្មបង្ហាត់បានបទឬដំរីសឹក (បា. ហត្ថាជានេយ្យ); ៣-សេះអាជានេយ្យ សេះលឿនវិសេសដែលបង្ហាត់បានបទ (បា. អស្សាជានេយ្យ); ៤-គោអាជានេយ្យ គោឧសភដែលបរិបូណ៌ដោយលក្ខណៈល្អហើយគេបង្ហាត់បានបទ (បា. គោអាជានេយ្យ ឬ គវាជានេយ្យ) ។
Headley's Khmer-English Dictionary
-
អាជានេយ្យ
( n ) [ʔaacieney]
vigorous person, astute / sharp / bright / quick-witted person
-
អាជានេយ្យ
( n ) [ʔaacieney]
thoroughbred horse, race horse; means of animal transportation suitable for the Buddha (According to Buddhist doctrine there are four: people, elephants, horses, oxen)