Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាណត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. អាណត្តិ ( ន.នាមសព្ទ ) [--ណ័ត-តិ ឬ--ណ័ត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាជ្ញប្តិ) ពាក្យ​បង្គាប់, សេចក្ដី​បង្គាប់, ខ​បង្គាប់; គ្រឿង​សម្គាល់​ឬ​ចំណាំ : ធ្វើ​តាម​អាណត្តិ, ប្រតិបត្តិ​តាម​អាណត្តិ ។ ការ​មត់​គ្នា, ការ​ណាត់​គ្នា; ការ​សន្យា​គ្នា, ប្តេជ្ញា : ត្រូវ​ចូល​កាន់​ទី​ប្រជុំ​តាម​អាណត្តិ ។ សារ​លិខិត​ដែល​បុគ្គល​ណា​មួយ​ប្រគល់​សិទ្ធិ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ ដើម្បី​បំពេញ​កិច្ច​ការ​ក្នុង​នាម​របស់​ខ្លួន; លិខិត​បង្គាប់​ដល់​អ្នក​កាន់​កាប់​ប្រាក់​ឲ្យ​បើក​ប្រាក់​តាម​ចំនួន​ដែល​មាន​ចុះ​នៅ​លើ​លិខិត​នោះ​ឲ្យ​ទៅ​សាមី​ជន​រួច​ហើយ​ត្រូវ​ឲ្យ​រក្សា​ទុក​ជា​ព័ស្តុតាង​នៃ​សេចក្ដី​បង្គាប់ (លិខិត​បើក​ប្រាក់); មុខ​ងារ​និង​កាតព្វ​កិច្ច​ដែល​បណ្តា​រាស្រ្ត​ប្រគល់​ឲ្យ​ទៅ​បុគ្គល​ណា​មួយ ដើម្បី​ធ្វើ​ការ​ជា​តំណាង​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ (បារ. Mandat) ។ ក្នុង​វេយ្យាករណ៍ អាណត្តិ ថា “សេចក្ដី​បង្គាប់” ប្រើ​ពាក្យ​ថា “ចូរ--, ចូរ-- ចុះ, --ចុះ” : អ្នក​ទាំងឡាយ​ចូរ​ខំ​ប្រឹង​រៀន !, ចូរ​គោរព​កោត​ក្រែង​អ្នក​មាន​គុណ !; ចូរ​នាំ​គ្នា​ទៅ​ចុះ !; ហ៏, យក​ចុះ ! ។
    - អាណត្តិ​កម្ម ការ​ធ្វើ​អាណត្តិ ។
    - អាណត្តិ​ការណ៍ ហេតុ​ឬ​ដំណើរ​នៃ​អាណត្តិ ។
    - អាណត្តិ​កិរិយា កិរិយា​សព្ទ​ប្រាប់​សេចក្ដី​បង្គាប់ (ព. វ.) ។
    - អាណត្តិ​ភាព ភាវៈ​នៃ​អាណត្តិ ។
    - អាណត្តិ​លក្ខណៈ ឬ --លក្ខណ៍ លក្ខណៈ​នៃ​អាណត្តិ ។
    - អាណត្តិ​វាចា, --វាទ ឬ --ពាក្យ សម្ដី​បង្គាប់; សម្ដី​មត់​ឬ​ណាត់​គ្នា ។
    - អាណត្តិ​សញ្ញា សញ្ញា​តាម​ដំណើរ​ដែល​បាន​មត់​ឬ​ណាត់​គ្នា​រួច​ហើយ; គ្រឿង​សម្គាល់​ឲ្យ​ដឹង​តាម​ដំណើរ​ដែល​បាន​ប្រាប់ ឬ បង្គាប់​រួច​ហើយ (មាន​លក្ខណៈ​ឬ​ទំនង​ថា​ដូច្នោះ​ៗ) ។
    - អាណត្តិ​សព្ទ សូរ​ស្គរ​ឬ​ត្រែ​ជាដើម​ប្រាប់​អាណត្តិ​សញ្ញា ។ល។
Headley's Khmer-English Dictionary
  1. អាណត្តិ ( n ) [ʔaanat, ʔaanatteʔ-]
    (bank) check; receipt, money order, draft
  2. អាណត្តិ ( n ) [ʔaanat, ʔaanatteʔ-]
    warrant / document certifying authority, mandate; charter; commission
  3. អាណត្តិ ( n ) [ʔaanat, ʔaanatteʔ-]
    imperative form (of a verb); command, order, agreement; term (e.g. of office)
  4. អាណត្តិ ( n ) [ʔaanat, ʔaanatteʔ-]
    imperative particle (e.g. ចូរ, ចុះ )


Prohok Solutions @2017 : Learn Khmer | Khmer Calendar