Khmer Dictionary: អាយុ
Chuon Nath's Khmer-Khmer Dictionary
-
អាយុ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាយុស៑ ឬជា អាយុ ក៏មានខ្លះ) ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន : អាយុ ២០ ឆ្នាំ ។ ខ្មែរប្រើជា អាយូស ក៏មាន (--យ៉ូស), ក្លាយមកពី សំ. អាយុស៑ ។
- អាយុកប្ប ឬ - --កល្ប (--ក័ប ឬ --ក័ល) កំណត់នៃអាយុ ។
- អាយុកាម ការចង់បានអាយុវែង ។
- អាយុកាល កាលនៃអាយុគឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះ ។
- អាយុក្ខ័យ ឬ
- --ក្ស័យ ដំណើរអស់អាយុ ។
- អាយុគណនា (--គៈ ណៈ--) ការរាប់អាយុ ។
- អាយុជន្ម ឬ
- --ជន្មន, --ជន្មា, --ជន្មាន (--ជន់ ឬ --ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស.) អាយុកំណើត គឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជន្ម ផង) ។
- អាយុជីវិត (បា. ស.) ដំណើរមានអាយុរស់នៅ : សូមឲ្យខ្ញុំមានអាយុជីវិតតទៅទៀត ! ។
- អាយុទាន ការឲ្យអាយុ គឺការជួយឲ្យមានជីវិត (ជីវិតទាន) ។
- អាយុបរិច្ឆេទ (--ប៉ៈរ៉ិច-ឆែត) ការកំណត់អាយុ ។
- អាយុបរិមាណ (--ប៉ៈរ៉ិម៉ាន) ការរាប់អាយុ; ការស្មានអាយុ ។
- អាយុបរិយោសាន ឬ - អាយុហបរិយោសាន (--ប៉ៈរ៉ិយ៉ោ-- ឬ --ហៈ--; បា.; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះបយ៌វសាន) ទីបំផុតនៃអាយុ ។
- អាយុប្បមាណ ឬ - --ប្រមាណ ចំនួនអាយុ ។
- អាយុពរ (បា. ស.) ពរថាឲ្យមានអាយុវែង (ដូចពរជា សូមឲ្យអ្នកមានអាយុវែង ! ...) ។
- អាយុពេទ្យ ឬ - --វេជ្ជ ពេទ្យអ្នកចេះវិធីថែរក្សាឲ្យមានអាយុវែង ឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ ។
- អាយុវឌ្ឍនៈ ឬ - --វឌ្ឍន៍ (--វ័ត-ឍៈនៈ ឬ--វ័ត) ដំណើរចម្រើនអាយុ : ថ្នាំអាយុវឌ្ឍនៈ ថ្នាំចម្រើនអាយុ (ហៅ អាយុវឌ្ឍនភេសជ្ជ ក៏បាន) ។
- អាយុវឌ្ឍនការណ៍ ហេតុដែលនាំឲ្យចម្រើនអាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយល្អ), សេចក្ដីសុខ, កម្លាំង (ពាក្យសម្រាប់ឲ្យពរ) : សូមឲ្យអ្នកមានអាយុ, វណ្ណៈ, សុខៈ, ពលៈ ! ។
- អាយុវស្សា អាយុនិងវស្សា គឺចំនួនអាយុនិងចំនួនវស្សាដែលបួស (បានប៉ុន្មានហើយ ?) ។
- អាយុវេទ ឬ - អាយុពេ្វទ, អាយុវ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុវ៌េទ) វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព ។
- អាយុសង្ខារ (បា.; សំ. អាយុស៑ + សំស្ការ > អាយុះសំស្ការ) ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល ។
- អាយុសេស (--សែស) សេសនៃអាយុ គឺអាយុដែលមានសេស មិនគត់ឆ្នាំ ។
- អាយុស្មន្ត ឬ - អាយស្មន្ត, អាយស្មា (--យុស-ស្មន់ ឬ យុ័សស្មន់, --យុ័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នកមានអាយុ ។ ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន (ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ) : និមន្តទៅណាអាយុស្មន្ត ?; និមន្តអាយុស្មន្តមកខាងណេះ !; អាយុស្មន្តសុខសប្បាយទេឬ ? (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាវុសោ ផង) ។
-
អាយុ--
(មើលក្នុងពាក្យ អាយុ) ។
-
អាយុត្តកៈ
( ន.នាមសព្ទ )
[--យុត-តៈកៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាយុត្តក; អាយុក្តក) អ្នកមានមុខងារឬនាទីអ្នកតឿនទារសួយអាករ, ជាអ្នកទារពន្ធឬហូតពន្ធ, ហូតភាស៊ី; អាជ្ញាហ្លួងទារពន្ធ; ស្មៀនកាន់បញ្ជីពន្ធ, ចៅហ្វាយពន្ធឬនាយពន្ធ ។ ខ្មែរសម័យបច្ចុប្បន្ន ហៅក្រុមលេខកៈមួយក្រុមធ្វើរាជការក្នុងព្រះបរមរាជវាំងប៉ុន្តែហៅ រាជាយុត្តកៈ (មើលត្រង់ រាជា-- ក្នុងពាក្យ រាជ) ។
-
អាយុធ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង អាវុធ (ម. ប្រ.) ។
-
អាយុធាគារ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឃ្លាំងអាវុធ, កន្លែងទុកដាក់គ្រឿងចម្បាំង, គ្រឿងអាវុធយុទ្ធភណ្ឌ, គ្រឿងយុទ្ធោបករណ៍ ។
Headley's Khmer-English Dictionary
-
អាយុ
( n )
[ʔaayuʔ]
- detail »
age; life.
-
អាយុ
( v )
[ʔaayuʔ]
- detail »
to be a certain age, to be .... years old
Eg. នាងអាយុប៉ុន្មានហើយ?: How old are you? -
អាយុត្តកដ្ឋាន
( n )
[ʔaayuttaʔkattʰaan]
- detail »
quarter-master (general's) department
-
អាយុត្តកៈ
( n )
[ʔaayuttaʔkaʔ]
- detail »
steward, administrative officer in charge of supplies, supply officer; internal revenue official, tax collector
-
អាយុធ
( n )
[ʔaayut]
- detail »
weapons
-
អាយុធាគារ
- detail »
See: អាវុធកោដ្ឋាគារ