Khmer Dictionary: អារ
Chuon Nath's Khmer-Khmer Dictionary
-
អារ
( កិ.កិរិយាសព្ទ )
កាត់, បំបែក, ច្រៀក, កាត់ផ្តាច់, តម្រឹម ដោយរណារ : អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្តាច់, អារតម្រឹម ។ កាត់ពន្លះ, លឿយកាត់ផ្តាច់ ដោយសស្រ្តាមានកាំបិតជាដើម (រុញទាញៗដូចជាកាត់ដោយរណារ) : អារពន្លះស្បែក ។
- អារកាត់ (ព. ប្រ.) សម្រេចសេចក្ដីដោយកាត់ប្រមាណ, ដោយស្មាន : ខ្ញុំមិនហ៊ានអារកាត់សេចក្ដីនេះទេ ។
-
អារ
( គុ.គុនសព្ទ )
ដែលកាត់ផ្តាច់ប្រយោជន៍ដែលខ្លួនត្រូវបានគឺប្រយោជន៍ខាងការបន្តពូជពង្ស និងមាតាបិតុបដ្ឋាន ។ អារ នេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូន គឺដែលមិនធ្លាប់មានកូនសោះ, ហៅថា ស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្តីប្រពន្ធ, មេគោអារ (ស្រីអារ ព. ខ្ព. ថា វញ្ឈា) ។
- ទ្រព្យអារទ្រព្យផុត ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូន ហើយអ្នកទាំងពីរនោះឥតបានប្រគល់ឲ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យ ឬជាប្រយោជន៍ឃ្លាំងរបស់រាជការ គឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ : ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា “ក.” យាយ “ច.” ។ ពាក្យជាគុណបទនេះ កាលពីដើម អ្នកសរសេរតាមទម្លាប់រៀងខ្លួនគឺសរសេរជា អា ក៏មាន ជា អារ ក៏មាន, តាំងពីនេះតទៅគួរសរសេរជា អារ ចុះ ព្រោះមានអត្ថន័យសមជាង អា ។
Headley's Khmer-English Dictionary
-
អារ
( v )
[ʔaa]
to saw, cut (by sawing, stripping or slicing); to break
-
អារ
( adj )
[ʔaa]
to be married but childless, barren, sterile, fruitless
-
អារកូដ
( n )
[ʔaaraʔkuut]
copper
-
អារក្ខ
( n )
[ʔaarak, ʔaareak]
spirit, demon (these supernatural beings may be benevolent or malevolent)
-
អារក្ខ
( n )
[ʔaarak, ʔaareak]
care, protection; caring, protecting, guarding; administration; governing; assistance.
-
អារក្ខ
( v )
[ʔaarak, ʔaareak]
to take care of
-
អារក្ខា
( n )
[ʔaarakkʰaa]
police, law enforcement agency
-
អារក្ស
See: អារក្ខ -
អារញ្ញ
( adj )
[ʔaaraɲ]
belonging to or living in the forest
-
អារញ្ញិក
See: អារញ្ញ