Khmer Dictionary: អែមផ្លែម
Chuon Nath's Khmer-Khmer Dictionary
-
អែមផ្លែម
( ន.នាមសព្ទ )
or អ៊ែមភ្លែម
ប្រដាប់បង្កើតភ្លើងមួយប្រភេទ ធ្វើដោយឈើខ្លឹមសាច់ជិតឬដោយភ្លុក, ដោយស្នែងមានរាងស្រដៀងគ្នានឹងត្បាល់បុកស្លា, មានស្នូលសម្រាប់ដាក់ប៉ុយគឬប៉ុយទន្សែនៅត្រង់ចុងបំផុតខាងក្រោម, ប្រើទះនឹងបាតដៃឲ្យទង្គិចគ្នាកើតជាភ្លើងឆេះប៉ុយ :
- អែមផ្លែម ជាប្រដាប់របស់ខ្មែរ ប្រើជាជំនួសដែកភ្លើង (ហៅ ទះឆេះ ឬ បំពង់ទះឆេះ ក៏បាន; គួរប្រើពាក្យនេះវិញសមរម្យជាង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យងាយចាំថា : បំពង់ទះឆេះ នេះជាចំណេះ ខ្មែរក្នុងបុរាណ ប្រើជួសដែកភ្លើង ដែលយើងធ្វើបាន ចាស់ទុំបុរាណ ហៅអរណី ។
Headley's Khmer-English Dictionary
-
អែមផ្លែម
( n )
[ʔaem - plaem]
fire piston (device made of wood or ivory used for making fire)
See: ទះឆេះ, បំពង់ទះឆេះ