Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អំណោយ

Chuon Nath's Khmer-Khmer Dictionary
  1. អំណោយ ( ន.នាមសព្ទ )
    ការ​ឲ្យ; អ្វី​ៗ​ដែល​ឲ្យ (កុំ​ប្រើ​ថា សេចក្ដី​អំណោយ, ការ​អំណោយ, របស់​អំណោយ  ដូច្នេះ​ឡើយ; ប៉ុន្តែ​បើ​ប្រើ​ជា របស់​ជា​អំណោយ  ដូច្នេះ​បាន) ។
    - អំណោយ​ផល ផល​ទាន : មាន​អំណោយ​ផល ។
    - ទទួល​អំណោយ ទទួល​របស់​ដែល​គេ​ឲ្យ​ដោយ​សទ្ធា ។
    - ធ្វើ​អំណោយ ឲ្យ​អ្វី​ៗ ដោយ​សទ្ធា ។ (កុំ​ប្រើ​ជា សេចក្ដី​អំណោយ, ការ​អំណោយ  ដូច្នេះ​ឡើយ; ប៉ុន្តែ​បើ​ប្រើ​ស្ទើរ​ជា គុ. ថា របស់​អំណោយ  ដូច្នេះ​បាន​ជា​ជំនួស របស់​ជា​អំណោយ ។ មួយ​វិញ​ទៀត គួរ​កុំ​ប្រើ​ជា កិ. តាម​សៀម ព្រោះ​សៀម​យក​ពាក្យ​ខ្មែរ​ថា អំណោយ  ន. នេះ​ទៅ​ប្រើ​ជា កិ. ថា អាំន្វយ អ. ថ. អាំនួយ គេ​ប្រែ​ថា អ្វយ អ. ថ. អួយ “ឲ្យ” ទីទៃ​ពី​ខ្មែរ​ស្រឡះ​ធេង) ។
Headley's Khmer-English Dictionary
  1. អំណោយ ( n ) [ʔɑmnaoy]
    gift, present, donation, contribution; giving


Prohok Solutions @2017 : Learn Khmer | Khmer Calendar