Khmer Dictionary: ឧជ្ឈាន
Chuon Nath's Khmer-Khmer Dictionary
-
ឧជ្ឈាន
( ន.នាមសព្ទ )
[អ៊ុច-ឈានៈ; ព. កា. អ៊ុច-ឈាន]
( បា.បាលី ( បាលីភាសា ) )
(សំ. ឧទ្ធ្យាន) ការសម្លឹងរំពៃទោសដើម្បីរិះគន់គេ, ការនិយាយអាក្រក់ពីគេ, ការពោលទោសគេ, ការនិយាយដើមគេ; សេចក្ដីរិះគន់គេ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំប្រើឧជ្ឈាន ព្រោះនាំឲ្យមាន កំហុសលើខ្លួន បើបានជាជ្រុល ម្តងហើយកុំផ្ទួន ក្រែងលោគាប់ជួន ដល់បង់កេរ្តិ៍ឈ្មោះ ។
- ឧជ្ឈានកម្ម (អ៊ុច-ឈានៈក័ម) ន. (បា.) ការពោលទោសគេ គឺការនិយាយរិះគន់ឬនិន្ទាត្មះតិះដៀលគេដោយមានហេតុឬដោយឥតហេតុ : ឧជ្ឈានកម្មរបស់បុថុជ្ជនមានសមហេតុសមផលខ្លះ ឥតសមហេតុសមផលខ្លះ ។
- ឧជ្ឈានប្បហាន (--ន៉ាប់-ប៉ៈ--) ការលះឧជ្ឈានភាព ។
- ឧជ្ឈានភាព (អ៊ុច-ឈានៈភាប) ភាវៈឬដំណើរនិយាយអាក្រក់ពីគេ ។
- ឧជ្ឈានសញ្ញា (អ៊ុច-ឈានៈស័ញ-ញ៉ា) សេចក្ដីកួចកាន់ក្នុងការរិះគន់គេ, ការរំពៃទោសគេដោយសេចក្ដីរិះគន់ ។
- ឧជ្ឈានសញ្ញី អ្នកដែលប៉ិនឬហៃខាងការរិះគន់គេ (បើស្ត្រីជា ឧជ្ឈានសញ្ញិនី) ។ល។
Headley's Khmer-English Dictionary