Khmer Dictionary: ឧបោសថ
Chuon Nath's Khmer-Khmer Dictionary
-
ឧបោសថ
( ន.នាមសព្ទ )
[អ៊ុប៉ោសៈ-ថៈ ឬ--បោសត់; តាមទម្លាប់ថា-បោសុត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបោសធ) សីលសម្រាប់រក្សាជម្រះចិត្ត ។ ព. ពុ. សំដៅអដ្ឋង្គិកសីល (សីល៨) : សីលឧបោសថ, រក្សាឧបោសថ ។ ថ្ងៃសម្រាប់រក្សាឧបោសថសីល (ថ្ងៃសីល) : ថ្ងៃឧបោសថ ។ ការប្រជុំស្ដាប់បាតិមោក្ខរាល់តែកន្លះខែនៃភិក្ខុសង្ឃ (តាមលក្ខណៈក្នុងវិន័យ) : សង្ឃប្រជុំគ្នាធ្វើឧបោសថ; ច្រើននិយាយថា ឧបោសថ៍ (អ៊ុបោស) : ធ្វើឧបោសថ៍; ប្រើជា កិ. ឬ គុ. ក៏បាន : ទៅឧបោសថ៍, ខានឧបោសថ៍; រោងឧបោសថ៍, គ្រែឧបោសថ, ថ្ងៃឧបោសថ៍ ។ ឈ្មោះត្រកូលឬពូជនៃដំរីពួកមួយ : ដំរីឧបោសថ ។ ប្រើជា ឧបោសថៈ ក៏បាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.អ៊ុប៉ោសៈថៈ, ដូចជា ឧបោសថកម្ម ការធ្វើឧបោសថ (នៃភិក្ខុសង្ឃ); ការរក្សាឧបោសថសីល ។
- ឧបោសថកាល កាលកំណត់ដែលត្រូវធ្វើឬត្រូវរក្សាឧបោសថសីល (ថ្ងៃឧបោសថ គឺថ្ងៃសីល) ។
- ឧបោសថង្គៈ អង្គនៃឧបោសថសីល ។ ឧបោសថតិថី ឬ--ទិន ថ្ងៃឧបោសថ (ឧបោសថកាល) ។ ឧបោសថរតនារាម (--រៈតៈន៉ារ៉ាម) វត្តព្រះកែវក្នុងក្រុងភ្នំពេញសព្វថ្ងៃនេះ ។
- ឧបោសថសមាទាន ការទទួលឧបោសថសីល, ការកាន់ឧបោសថសីល ។
- ឧបោសថសីល សីលឧបោសថ (លទ្ធិពុទ្ធសាសនា សំដៅអដ្ឋង្គិកសីល; លទ្ធិក្រៅពីពុទ្ធសាសនាសំដៅសីលផ្សេង) ។ល។
Headley's Khmer-English Dictionary
-
ឧបោសថ
( n )
[ʔuʔbaosɑt, ʔuʔbaosot, ʔuʔpaosaʔtʰaʔ]
the Eight Precepts (or shilas) for Buddhist lay disciples and monks (1. not to kill; 2. not to steal; 3. not to commit adultery; 4. not to tell lies; 5. not to drink intoxicants; 6. not to eat at the wrong time; 7. to avoid worldly amusements; 8. not to use unguents or ornaments).
-
ឧបោសថ
( v )
[ʔuʔbaosɑt, ʔuʔbaosot, ʔuʔpaosaʔtʰaʔ]
to follow the Eight Precepts; pertaining to the Eight Precepts
-
ឧបោសថ
( n )
[ʔuʔbaosɑt, ʔuʔbaosot, ʔuʔpaosaʔtʰaʔ]
repentance, penitence
-
ឧបោសថ
( n )
[ʔuʔbaosɑt, ʔuʔbaosot, ʔuʔpaosaʔtʰaʔ]
kind of elephant
-
ឧបោសថាគារ
( n )
[ʔuʔpaosaʔtʰaakie]
temple
-
ឧបោសថិក
( adj )
[ʔuʔpaosaʔtʰeʔkaʔ]
to be observing the Eight Precepts; of or pertaining to a holy day (one on which the vow to observe the Eight Precepts is renewed).
-
ឧបោសថិក
( n )
[ʔuʔpaosaʔtʰeʔkaʔ]
one who observes the Eight Precepts