Khmer Dictionary: សេ,
Proverb Translation (ដោយ គុជ ច័ន្ទលី)

No matching entries found!
Proverb Translation Full Text Search (ដោយ គុជ ច័ន្ទលី)

លុយធ្វើឲ្យឆ្កែឈ្មោលលែងស្គាល់ម៉ែវា
Money has no smell : លុយឥតមានក្លិនទេ -
លុយមិនឣាចទិញកណ្តុរឣាំងមួយបានទេ
Money is not everything : លុយមិនឣាចជំនួសឣ្វីៗគ្រប់មុខបានទេ -
លុយរត់រកលុយ
Money makes money : លុយបង្កើតលុយ -
លូកប្រហុក លូកឲ្យកប់ខ្លៀក
You buy land, you buy stones; you buy meat, you buy bone : ទិញដីតែងដោយថ្ម, ទិញសាច់តែងដោយឆ្អឹង -
លួចបានវាគ្រាន់ គេទាន់វាក្រែល
He that steals honey should beware of the sting : ឣ្នកលួចទឹកឃ្មុំ គួរប្រុងប្រយ័ត្នឃ្មុំទិច -
លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក
Men do more things through habit than reason : មនុស្សច្រើនតែធ្វើឣ្វីៗតាមទម្លាប់ជាងតាមការត្រិះរិះ -
លើកស្នារ កម្លារក្អែក
One pair of heels is often worth two pairs of hands : ឈរលើជើងមួយគូរ ទោះយ៉ាងណាក៏គ្រាន់បើជាងវារលើបាតដៃពីរគូរ -
លេងកាំបិតមុតដៃ លេងកន្ត្រៃមុតមាត់ លេងរំពាត់ឈឺខ្នង
If you play with fire, you get burnt : ឣ្នកលេងភ្លើង នឹងរលាក -
លេងក្មេងឣាប់យស លេងពស់ៗខាំដៃ
If you lie down with dogs, you will get up with fleas : ឣ្នកដេកជាមួយឆ្កែ ក្រោកឡើងតែងជាប់ចៃពេញខ្លួន -
លេបវាស្លាក់ ខ្ជាក់វាស្លែង
You cannot have your cake and eat it : គេមិនឣាចរក្សានុំមួយឲ្យនៅដដែលផង ហើយស៊ីវាឲ្យឣស់ផងបានទេ