Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កន្លែង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្រិត ( ន.នាមសព្ទ )
    កន្លែង​ដែល​ក្រិត ដែល​គូស​ចំណាំ; បញ្ញត្តិ : មាន​កម្រិត​ទុក​យ៉ាង​នេះ... ។
  2. កំណែ ( ន.នាមសព្ទ )
    សំណៅ ឬ វិញ្ញាសា​ដែល​គេ​កែ​តម្រូវ, កន្លែង​ដែល​គេ​កែ​ហើយ : សុំ​ឲ្យ​មើល​តាម​កំណែ​មុន ។
  3. ក្បិន ( ន.នាមសព្ទ )
    រមូរ​ជាយ​សំពត់​សងខាង​ដែល​ចុក​នៅ​កន្លែង​ឆ្នុក​ក្បិន : មូរ​ក្បិន, ចង​ក្បិន ។
  4. ក្រជឹប​ក្រជួច ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ក្រជឹប​រឿយៗ, ដែល​ក្រជឹប​ច្រើន​កន្លែង, ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា​ខ្ចឹប​ក្របួច ឬ​ក្របួច​ខ្ចឹប​ទេ​ដឹង ? ព្រោះ​មាន​ស្នាម​ដំបៅ​ដែល​រឹតរួត​រឿយៗ ច្រើន​កន្លែង​ដែល​បណ្ដាល​ឲ្យ​រួញ​ក្រពិត​ក្រពឹត ។
  5. ក្រឡេក ( កិ.កិរិយាសព្ទ )
    មើល​ចំហៀង​ភ្នែក​ដោយ​រហ័ស គឺ​មើល​ភ្លាម ងាក​មក​វិញ​ភ្លាម ។
    - ចាក់​ក្រឡេក គឺ​យក​ដៃ​ទៅ​ចាក់ ឬ ចុច​ត្រង់​កន្លែង​ដែល​រសើប​ឲ្យ​ភ្ញាក់, តែ​កាល​ណា​ភ្ញាក់ តោង​ងាក​យ៉ាង​រហ័ស; បុរាណ​យក​ទំនង​ត្រង់​នេះ​មក​បង្កើត​ជា​ពាក្យ​សម្រាប់​និយាយ គឺ​សំដៅ​ត្រង់​ដែល : ចាក់​ទៅ​ហើយ នឹង​ក្រឡេក​មិន​ខាន ។
  6. ក្រឺត ( ឧ.ឧទានសព្ទ )
    សូរ​ដែល​លាន់​ឮ​ដោយ​ការ​សង្កៀត​គ្នា ឬ ដោយ​ការ​សង្កត់​លើ​គ្នា : សូរ​ក្រឺត​ៗ, ខាំ​ធ្មេញ​ក្រឺត​ៗ ។ ន. ថ្នាក់​ដែល​រំកិល ឬ បង្ខិត​វត្ថុ​អ្វី​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ : បង្ខិត​មួយ​ក្រឺត​ទៀត, ឡើង​មួយ​ក្រឺត​ទៀត ។
  7. ខ្នាច ( ន.នាមសព្ទ )
    ថ្លុក​កន្លែង​ជ្រូក​ស្រុក, ជ្រូក​ព្រៃ, ក្របី, រមាស​ដេក : ខ្នាច​ជ្រូក, ខ្នាច​ក្របី, ខ្នាច​រមាស ។
  8. ខ្ពប ( ន.នាមសព្ទ )
    កន្លែង​ថ្នក់​ទឹក​កើត​ដោយ​ដី​ដុះ​ថ្មី​ឱប​ច្រាំង​ចាស់ ។
  9. ក ( ន.នាមសព្ទ )
    អវយវៈ​ដែល​ត​ពី​ក្បាល​ទៅ​ស្មា ឬ​ទៅ​ខ្លួន​នៃ​មនុស្ស​សត្វ ។ ដៃ​ជើង​មនុស្ស​ក៏​មាន ក​ដែរ : ក​ដៃ​, ក​ជើង ។ ទង​ខាង​ដើម​កួរ​ស្រូវ​ក៏​ហៅ ក ដែរ :
    - ក​ស្រូវ ។ កន្លែង​ដែល​ត​ជាប់​ពី​មាត់​ដប​ជាដើម​ចុះ​ទៅ​ទល់​នឹង​ក្អេង​ក៏​ហៅ ក ដែរ : ក​ដប, ក​ក្អម ។
  10. កកិល ( កិ.កិរិយាសព្ទ ) [ក៏កិល ]
    ទៅ​ដោយ​គូទ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត : មនុស្ស​ខ្វិន​កកិល​ដូច​កូន​ក្មេង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កន្លែង ( n ) [kɑnlaeŋ]   - detail »
    place, location; dwelling; open space, tract of land; territory.
  2. កន្លែង ( clf ) [kɑnlaeŋ]   - detail »
    for locations or places
    Eg. ស្ថានីយ ៥ កន្លែង : five stations


Prohok Solutions @2017 : Learn Khmer | Khmer Calendar