Khmer Dictionary: កន្លែង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ចឹងក
( ន.នាមសព្ទ )
កន្លែងអវយវៈក្រោមកន្ទូតអូង ។
-
កន្លែង
( ន.នាមសព្ទ )
ស្ថាន, ទី, តំបន់ : កន្លែងធ្វើការ, កន្លែងផ្ទះ, កន្លែងដេក ។
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
កីឡដ្ឋាន
( ន.នាមសព្ទ )
[កី-ឡាត់-ឋាន]
ទីកន្លែងសម្រាប់លេងល្បែង ផ្សេងៗ ។
-
ការដ្ឋាន
( ន.នាមសព្ទ )
[កា-រ៉ាត់-ឋាន]
កន្លែងធ្វើការងារ, ទីនៃការងារ ។
-
ការិយាល័យ
( ន.នាមសព្ទ )
[--យ៉ា-ល៉ៃ]
(ការិយ + អាលយ) ទីកន្លែងធ្វើការ, កន្លែងដែលមានតុ, មានគ្រឿងសម្ភារៈសម្រាប់ធ្វើការ, ទៅកាន់ការិយាល័យ, នាយការិយាល័យ, នាយកការិយាល័យ ។
-
កុម្ភការដ្ឋាន
( ន.នាមសព្ទ )
ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង ។
-
កំពង់
( ន.នាមសព្ទ )
ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើងឬចតទូកជាដើម : កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក ។
- បញ្ចុះកំពង់ គឺស៊ី (ព. ទ្រ.) ។
- កំពង់ចាម ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ឆ្នាំង ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ត្រឡាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
- កំពង់ត្រាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពត ។
- កំពង់ធំ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់លែង ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។
- កំពង់សៀម ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាម ។
- កំពង់សោម ន. ឈ្មោះស្រុកមួយក្នុងខែត្រកោះកុង ។
- កំពង់ស្ពឺ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។
- កំពង់ស្វាយ ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ធំ ។
-
ក្រយៅ
( ន.នាមសព្ទ )
កន្លែងដែលមានសក់ ឬ រោមដុះវិលជុំវិញនៅក្បាល, នៅខ្លួន ឬ អវយវៈឯទៀត របស់មនុស្ស ឬ សត្វ ។
-
ក្រោល
( ន.នាមសព្ទ )
កន្លែងមានបង្គោល មានរបង សម្រាប់បង្ខាំងសត្វពាហនៈ ក្រោលគោ ជាដើម ។