Khmer Dictionary: សត្វ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងកេង
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។
-
កញ្ចែ
( ន.នាមសព្ទ )
នាមសត្វស្លាបតូចមួយប្រភេទ ពួកកំពោងច្រើនចូលចិត្តស៊ីគមដូង, គមត្នោត តែស៊ីហើយ ដើមដូងត្នោតនោះតែងវិនាស ។
-
កណ្ដាប់ចង្អេរ
( ន.នាមសព្ទ )
ឈ្មោះឈើវល្លិមួយប្រភេទ ដើមធំច្រើនប្រើជាឧស, ជាថ្នាំ : ដើមកណ្ដាប់ចង្អេរ ។ អវយវៈដែលជាកណ្ដាប់របស់ក្រពះសត្វស៊ីស្មៅ មានគោក្របីជាដើមក៏ហៅ កណ្ដាប់ចង្អេរ ដែរ ។
-
កន្តេះឡង់
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក ។
-
កន្ត្រង
( ន.នាមសព្ទ )
ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន. ផង) ។
-
កន្ដារ
( ន.នាមសព្ទ )
[កន់-តា ឬ កន់-តារៈ]
(< កំ “ទឹក”+ តារ “ឆ្លង ឬចម្លង” ផ្លូវលំបាក ឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់ :
- ចោរកន្ដារ ផ្លូវលំបាកព្រោះចោរ,
- អមនុស្សកន្ដារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម,
- វាឡកន្ដារ ផ្លូវលំបាកព្រោះសត្វសាហាវ,
- និរុទកកន្ដារ ផ្លូវលំបាកព្រោះគ្មានទឹក,
- ទុព្ភិក្ខកន្ដារ ផ្លូវលំបាកព្រោះគ្មានបាយ ។ល។ កន្ដារទ្ធា (កន់-តា-រ័តធា) ន. (បា. កន្ដារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ”) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។
-
កន្តាវរ៉ាវ
( ន.នាមសព្ទ )
សុខុមសត្វពួកស្រមោច សម្បុរក្រហម ជើងវែងៗ តូចជាងអង្ក្រង : ស្រមោចកន្តាវរ៉ាវ ។ ហៅ ស្រមោចតាវរ៉ាវ ក៏បាន ។
-
កន្ត្រោង
( កិ.កិរិយាសព្ទ )
លោតចាប់, លោតបេះ; បើសត្វថា លោតខាំ : ឆ្កែកន្ត្រោងខាំ ។
-
កន្ថឹក
( ន.នាមសព្ទ )
ឈ្មោះសត្វមួយប្រភេទ ក្នុងពួកសត្វមានដោះ សណ្ឋានសម្បុរប្រហែលនឹងកង្ហែន តែមានរូបតូចជាង, សម្បុរខៀវប្រផេះ ។
-
កន្ថឹក
( ន.នាមសព្ទ )
ឈ្មោះដង្កូវមួយប្រភេទ មានសណ្ឋានទំហំប្រហែលគ្នា, ប៉ុនគ្នានឹងកន្ថឹក :
- ដង្កូវកន្ថឹក (តាមពាក្យបរម្បរានិយាយតៗ មកថា ដង្កូវនោះលុះដល់កំណត់ថ្ងៃត្រូវក្លាយ ក៏ក្លាយទៅជាសត្វកន្ថឹក) ។
Headley's Khmer-English Dictionary Full Text Search
-
សត្វ
( n )
[sat]
- detail »
animal, living being (human or animal); life, soul