Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អណ្តាត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ចែ ( ន.នាមសព្ទ )
    គ្រឿង​ផ្លុំ​មួយ​យ៉ាង​មាន​ខ្សែ​សម្រាប់​ទាញ​ឲ្យ​ឮ ប្រើ​ជា​គ្រឿង​ប្រដាប់ កប៉ាល់ : កញ្ចែក​ប៉ាល់ ។ មួយ​យ៉ាង​ទៀត​មាន​សណ្ឋាន​ប្រហែល នឹង​អណ្តាត​ប៉ី​ដែល​ប៉ូលិស​យាម​ផ្លុំ ។
  2. ខ្លុយ ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ភ្លេង​មហោស្រព​សម្រាប់​ផ្លុំ មាន​អណ្តាត​ជា​ស្នូល​ មាន​ហែប ។
  3. និរុត្តិ ( ន.នាមសព្ទ ) [និរុត-តិ]
    (និរុក្តិ) ការ​បញ្ចេញ​សូរ​សព្ទ​តាម​ទម្លាប់​នៃ​ការ​រលាស់​អណ្តាត​ថា​កើត ទោះ​បី​សរសេរ​ត្រូវ​គ្នា ទាំង​អត្ថន័យ​របស់​ពាក្យ​ទោះ​ត្រូវ​គ្នា​តែ​មួយ​ក៏​គង់​ឮ​សូរ​សព្ទ​ផ្សេង​ពី​គ្នា​ដែរ : ពាក្យ​ថា មង្គល ពីរ​ព្យាង្គ​នេះ អ្នក​ពុទ្ធ​សាសនិក​ក្នុង​នានា​ប្រទេស បញ្ចេញ​និរុត្តិ​ឮ​ផ្សេង​ៗ​គ្នា តាម​ទម្លាប់​រាល់​ជាតិ ព្រោះ​មាន​ការ​រលាស់​អណ្តាត​ថា​ខុស​គ្នា ។ ឈ្មោះ​គម្ពីរ​មួយ​និយាយ​ពី​វេទាង្គ​ទាំង ៦ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទាង្គ ផង) ។
    - និរុត្តិប្បដិ​សម្ភិទា (--ប៉ៈដិសាំភិ--) ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ខា​ង​ភាសា, ការ​ចេះ​ច្បាប់​ប្រាដក​ឥត​ទើស​ទាក់​ខាង​ភាសា​ផ្សេង​ៗ ។
    - និរុត្តិ​សាស្ត្រ (--សាស) គម្ពីរ ឬ​ក្បួន​ខ្នាត​ចែង​អំពី​ភាសា, ភាសា​សាស្ត្រ ។ល។
  4. ផ្លុំ ( កិ.កិរិយាសព្ទ )
    បញ្ចេញ​ខ្យល់​តាម​មាត់​ដោយ​បូញ​បបូរ​មាត់​បន្តិច : ផ្លុំ​ភ្លើង ។ ធ្វើ​គ្រឿង​តន្ត្រី​ដែល​មាន​រន្ធ មាន​អណ្តាត​ឬ​ហែប​ឲ្យ​លាន់​សំឡេង​ចេញ​ដោយ​កម្លាំង​មាត់​ប្រឹង​បញ្ចេញ​ខ្យល់ : ផ្លុំ​ប៉ី, ផ្លុំ​ស្រឡៃ, ផ្លុំ​ត្រែ, ផ្លុំ​ស័ង្ខ, ផ្លុំ​ស្លឹក ។
  5. ពភ្លែត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ភ្លែត​ៗ​រឿយ​ៗ : ចេញ​អណ្តាត​ភ្លើង​ពភ្លែត ។
  6. លក ( កិ.កិរិយាសព្ទ )
    ជីក, ចូក, ចូរ, ដាប់ ឲ្យ​មាន​ជា​ប្រឡាយ​ជា​ចង្អូរ, ជា​គន្លង, ជា​ហែប, ជា​អណ្តាត : លក​ប្រឡាយ, លក​សាច់​ឈើ ។
    - លក​ញី​ឈ្មោល លក​សាច់​ឈើ​ឲ្យ​មាន​ជា​អណ្តាត​ផ្ទុយ​គ្នា​សម្រាប់​ផ្គុំ​ឬ​បិទ​ឲ្យ​ជិត​មិន​ឲ្យ​មាន​ប្រហោង : លក​ក្តារ​ញី​ឈ្មោល ។
  7. សកាយនិរុត្តិ ( ន.នាមសព្ទ ) [សៈកាយ៉ៈ និរុត-តិ ឬ--និរុត]
    (--និរុក្តិ) និរុត្តិ​របស់​ខ្លួន, និរុត្តិ​រៀង​ខ្លួន គឺ​ភាសា​សម្ដី​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​សកល​លោក ដែល​មាន​សូរ​សព្ទ​ផ្សេង​គ្នា ថា​អ្វី ហៅ​អ្វី​ផ្សេង​ៗ​ពី​គ្នា; ទោះ​បី​សម្ដី​នោះ​ជា​សំស្រ្តឹត​ឬ​ជា​បាលី​ដែល​មាន​អត្ថន័យ​ត្រូវ​គ្នា​តែ​មួយ ក៏​អាន​ឮ​សូរ​សព្ទ​ផ្សេង​គ្នា​ខ្លះ​ៗ​ដែរ, ដូច​ជា​បាលី​ថា បញ្ច “ប្រាំ” នេះ ជន​ជាតិ​ខ្លះ​អាន​ថា បុ័ញ-ចៈ, ខ្លះ​ថា បុ័ន-ចៈ, ខ្លះ​ថា បុ័ញ-ចឺៈ, ខ្លះ​ថា ប៉េញ-សៈ, ខ្លះ​ថា ប៉ោញ-ចៀៈ, ខ្លះ​ថា ប៉ោងចៀៈ, យ៉ាង​នេះ​ហៅ​ថា សកាយ​និរុត្តិ ឬ សកនិរុត្តិ ក៏​បាន​ ព្រោះ​អាន​តាម​ដំណើរ​អណ្តាត​ដែល​រលាស់​ថា​កើត​រៀង​រាល់​ខ្លួន​នៃ​ជន​ជាតិ​នីមួយ​ៗ​ក្នុង​សកល​លោក ។ ក្នុង​វិនយ​បិដក​ខុទ្ទក​វត្ថុក្ខន្ធក មាន​ចែង​ថា ព្រះ​សក្យមុនី​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ថា ឲ្យ​ភិក្ខុ​ទាំងឡាយ​អាន​បាលី​ពុទ្ធ​វចនៈ​តាម​សកាយ​និរុត្តិ​ចុះ (ព្រោះ​ព្រះ​អង្គ​ជ្រាប​ច្បាស់​ថា នឹង​បង្គាប់​ឬ​ដាក់​កម្រិត​ឬ​ក៏​បង្ខំ​ពួក​ភិក្ខុ ដែល​មាន​ជាតិ​ផ្សេង​ៗ​គ្នា​រាល់​ប្រទេស​ឲ្យ​អាន​បាលី​ពុទ្ធ​វចនៈ​ថា​ឲ្យ​មាន​សំឡេង ត្រូវ​គ្នា​តែ​បែប​មួយ​ពុំ​កើត​ឡើយ ដ្បិត​មាន​ការ​កម្រើក​អណ្តាត​រលាស់​ថា​ចេញ​វចី​ភេទ​ឮ​ផ្សេង​គ្នា តាម​ធម្មតា​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​លោក​ទាំងមូល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និរុត្តិ>និរុត្តិ ទៀត​ផង ។
  8. សង្រួម ( កិ.កិរិយាសព្ទ )
    (សំវរ; ស. ប្រើ​ជា សាំរ្វម អ. ថ. --រួម) បិទ, ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​អាក្រក់​ចូល​មក​បាន; ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​ដែល​កើត​តាម​ទ្វារ​ភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, ចិត្ត ក្លាយ​ទៅ​ជា​អភិជ្ឈា​ទោមនស្ស : បព្វជិត​ត្រូវ​សង្រួម​ឥន្រ្ទិយ ឲ្យ​ស្រគត់ស្រគំ; ការ​សង្រួម​ឥន្រ្ទិយ​ជា​គុណ​នាំ​ឲ្យ​បាន​សុខ​ស្រួល​ជានិច្ច (ប្រើ​ជា សំរួម ក៏​មាន​ខ្លះ) ។
  9. លិឍ ( កិ.កិរិយាសព្ទ ) [លិត ឬ ត. ទ. ស្រ. លឹត]
    (< លិហ, ហ > ឍ ឬ ទ្ធ) កេវ, កាវ, កោយ​ដោយ​អណ្តាត ឬ​ផ្តិត​ចុង​អណ្តាត​លើ​អ្វី​មួយ : លិឍ​បបូរ​មាត់, លិឍ​ដៃ; លិទ្ធ​មើល​ឲ្យ​ដឹង​រស ។
  10. លៀន ( កិ.កិរិយាសព្ទ )
    លេច​ចេញ, ចេញ​បន្លឹម ពី​ក្នុង​ទី​ដែល​លឹប​ឬ​ដែល​កប់ : សំបោរ​លៀន​ចេញ​ពី​ក្នុង​ច្រមុះ ។ បញ្ចេញ​អណ្តាត​ពី​ក្នុង​មាត់ : លៀន​អណ្តាត ។ គុ. ដែល​ចេញ​ត្លែ ឬ​ដែល​ឡើង​ត្លោត : ភ្នែក​លៀន, ដំបៅ​លៀន ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar